បណ្តា​ភ្នាក់​ងារ​បោះ​ឆ្នោត​ក្រោយ​ការ​បោះ​ប្រជា​មតិ​រយៈ​ពេល​១​សបា្តហ៍​ស្តី​ពី​សិទ្ធ​ិ​ស្វ័យ​សំរេច​នៅ​ ស៊ូ​ដង់​ខាង​ត្បូង និង​ការ​ចាប់​រាប់​សន្លឹក​ឆ្នោត​បាន​ចាប់​ផ្តើម​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៦ មករា នូវ​លទ្ធ​ផល​ដំបូង​មួយ​ផ្នែក​។ យោង​តាម​លទ្ធ​ផល​ដំបូង​ទាំង​នេះ​ក្រោយ​ការ​បោះ​ប្រជា​មតិ​ត្រូវ​ចប់​នាំ​ថ្ងៃ​ទី​១៥ មករា បង្ហាញ​ថា សំលេង​គាំ​ទ្រ​ដល់​ឯក​រាជ​ភាព​នៅ​ស៊ូ​ដង់​ខាង​ត្បូង​បំបែក​ចេញ​ពី​ស៊ូ​ដង់​ពិត​ជាមាន​ច្រើន​លើស​លប់​ ។ ការ​វិភាគ​លើ​លទ្ធ​ផល​ក្នុង​ការិយា​ល័យ​បោះ​ឆ្នោត​១០​ក្នុង​ទី​ក្រុង​ជូ​បា​ ទី​ប្រជុំ​ជន​របស់​ស៊ូ​ដង់​ខាង​ត្បូង​ សំលេង​ជិត​៩៦​%​នៃ​សន្លឹក​ឆ្នោត​ប្រមាណ​ជា​៣០.០០០​សន្លឹក​ គាំទ្រ​ការ​បំបែក​ខ្លួន​ ហើយ​មាន​សំលេង​តែ​ប្រមាណ​ជា​៣%​ប៉ុណ្ណោះ គាំ​ទ្រ​ឯក​ភាព។ ពួក​អ្នក​សង្កេត​ការណ៍​ភាគ​ច្រើន​វាយ​តំលៃ​រួច​ហើយ​ថា ពួក​អ្នក​បោះ​ឆ្នោត​ស៊ូ​ដង់​ខាង​ត្បូង​ចំនួន​ប្រមាណ​ជា​៣,២​លាន​នាក់​គាំ​ទ្រ​ការ​បំបែក​ខ្លួន​។#ការ​បោះ​ ប្រជា​មតិ​ស្តី​ពី​ឯក​រាជ​ភាព​ស៊ូ​ដង់​ខាង​ត្បូង​ដែល​មាន​ពួក​គ្រឹស្ត​ភាគ​ច្រើន​ផ្ទុយ​ពី​ស៊ូ​ដង់​ខាង​ជើ ង​មាន​ពួក​អ៊ិ​ស្លាម​ភាគ​ច្រើន​មាន​ចែង​ក្នុង​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ដែល​ចុះ​ហត្ថ​លេខា​កាល​ពី​ឆ្នា ំ​២០០៥​ដែល​បញ្ចប់​រយៈ​ពេល​ជាង​២០​ឆ្នាំ​នៃ​សង្គ្រាម​សីុវិល​រវាង​ស៊ូ​ដង់​ខាង​ត្បូង​ និង​ស៊ូ​ដង់​ខាង​ជើង​ជា​ជំលោះ​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ​ជា​២​លាន​នាក់​ ៕