ទីបំផុត ព័ត៌មានជាផ្លូវការស្តីពីស្មាតហ្វូនស៊េរីខ្ពស់បំផុតរបស់ HTC ក្នុងឆ្នាំ 2013 នេះបានបង្ហាញឲ្យដឹងហើយ។ វាមិនបានប្រកួតប្រជែងលើការរចនាម៉ូដ ទៅលើអេក្រង់ឡើយ ពោលគឺនៅតែមានទំហំ 47 ដូចពីឆ្នាំមុន ប៉ុន្តែការរចនាម៉ូដនៃរូបរាង មានលក្ខណៈថ្មីប្លែក បើប្រៀបជាមួយនឹងបណ្តាស្មាតហ្វូនរបស់ HTC តាំងពីពេលមុនរហូតដល់ពេលបច្ចុប្បន្ននេះ។
ក្រៅពីចំនុចខ្លាំងនៃ Harware ដូចជា អេក្រង់ Super LCD 3 47 FullHD, កំរិត Pixel 468ppi, CPUថ្មីបំផុត Snapdragon 600 Quad Core ល្បឿន 1.7Ghz, RAM 2GB, Camera Ultrapixel, SoundHDR ស្មាតហ្វូនស៊េរីថ្មីរបស់ HTC នេះនៅថែមបំពាក់នូវ Interface ថ្មីរបស់ HTC Sense 5 ដែលខុសប្លែកទាំងស្រុង បើប្រៀបជាមួយបណ្តាជំនាន់ Sense មុនៗ។ មិនតែប៉ុណ្ណោះ សំបករបស់វាត្រូវបានធ្វើឡើងពីអាលុញមីញ៉ូម ស្រោបពេញតួស្មាតហ្វូនថែមទៀតផង។

រូបសណ្ឋាន Hardware របស់ HTC One ៖
- អេក្រង់: 4.7 FullHD (1920 x 1080 pixels / 468ppi)
- CPU: 1.7GHz Quad-Core Qualcomm Snapdragon™ 600
- GPU: Adreno 320
- RAM: 2GB
- Camera: ក្រោយ 4Mp, Ultrapixel, BIS, OIS, 28mm F2.0 . មុខ: 2.1Mp, F2.0
- ថ្ម: 2300mAh (មិនអាចដោះចេញបាន)
- ប្រព័ន្ធប្រតិបត្តិការ: Android 4.1.2 Jelly Bean
- មេម៉ូរីក្នុង: 32GB/64GB (មិនអាចបន្ថែមមេម៉ូរីក្រៅបាន)
- Connector: Bluetooth 4.0, USB 2.0 Host, Wi-Fi 802.11ac, NFC...
- ខ្នាតប្រវែងទាំងបី: 137.4 x 68.2 x 9.3 mm
- ទម្ងន់: 143g



ដោយ៖ សិលាប្រភព៖ TTE