ភ្នំពេញៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះ បានចេញ ដីកាឃុំខ្លួន កូនប្រុសថៅកែលក់រថយន្តស៊េរីទំនើបៗ ចាន់ ម៉ុង នៅជិតស្តុបទេពផន ដាក់ពន្ធនាគារជាបណ្តោះអា សន្ន ពីបទប៉ុនប៉ងមនុស្សឃាត។
ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក ជីវ កេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទថា ជន សង្ស័យ ដែលជាកូនប្រុសថៅកែលក់រថយន្តខាងលើនេះ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារនារសៀល ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣នេះក្រោយពីតំណាងអយ្យការបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត។
គួររំលឹកថា កូនប្រុសថៅកែលក់រថយន្តចាន់ ម៉ុង ឈ្មោះ ចាន់ ប៉ផេង អាយុ ជាង ២០ឆ្នាំ បានបើករថយន្តស៊េរីទំ នើបរបស់ខ្លួន ម៉ាកមែកសឺដេសពណ៌ខ្មៅ ដេញបុកនិស្សិតម្នាក់ នៅម្តុំវត្តភ្នំ ដោយសារតែជនរងគ្រោះបើកម៉ូតូ ទុចនិងរថយន្តជនបង្ករូបនេះ។
ការសម្រេចដាក់ពន្ធនាគារជាបណ្តោះអាសន្នពីសំណាក់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ របស់លោកជីវកេងខាងលើនេះ បានបង្ហាញថា យុត្តិធម៌ពិតជាកើតមានឡើង បើទោះបីជនបង្ករូបនេះ ជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភយ៉ាងណា ក៏ដោយនោះ។
ម្យ៉ាងវិញទៀត ទាំងនេះ ជាសារព្រមានទៅកាន់ក្មេងទំនើងដទៃទៀត ដែលមានទ្រព្យសម្បត្តិ និងអាងឪពុកមាន បុណ្យស័ក្តិនោះ កុំឲ្យធ្វើអ្វីផ្តេសផ្តាសនៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន គឺប្រទេសជាតិមានច្បាប់ទម្លាប់ត្រឹមត្រូវ៕
![src=http://111.92.240.170:81//dap-news/dap-images/2013/February/id-007/pheak-0172.jpg Photo]()
![src=http://111.92.240.170:81/dap-news/dap-images/2013/February/id-079/nak-145.jpg Photo]()
![src=http://111.92.240.170:81/dap-news/dap-images/2013/February/id-079/nak-144.jpg Photo]()


![src=http://111.92.240.170:81/dap-news/dap-images/2013/February/id-079/nak-149.jpg Photo]()
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល