អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែលកាលពីថ្ងៃទី ២២ តុលា ម្សិលមិញថា មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ទត់មួយ បានកើតឡើង ខណៈដែលរយថន្ដដ៏ទំនើបតូចមួយ បានទៅរត់បុករថយន្ដក្រុងពេញមួយទំហឹងនៅលើដងផ្លូវ។

ក្រុមសម្ថកិច្ចប៉ូលីសបានអោយដឹងថា គ្រោះថ្នាក់ចរាចរណ៏មួយនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណជា ៩:០០ យប់ ថ្ងៃអាទិត្យ ទី ២១ ស្របពេលដែលបុរសម្នាក់ដែលពុំទាន់ស្គាល់ឈ្មោះពិតប្រាកដ មានវ័យប្រហែលជា ៣៩ឆ្នាំបានជិះរថយ្ដនមួយគ្រឿងដ៏ស្រស់ស្អាត ហើយមានតម្លៃដល់ទៅ ៧៥,០០០ផោន បានទៅបុករថយន្ដក្រុងធំមួយ នៅជិតចំណតរថយន្ដក្រុងនៃវិថី Gosforth ក្រុងt Newcastle ដែលបណ្ដាលអោយបុរសដែលបើករថយន្ដតូចស្លាប់នៅនឹងកន្លែងភ្លាមៗ។

ក្រុមប៉ូលីសបានបន្ដថា គ្រោះថ្នា្កក់ចរាចរណ៍នេះ កើតឡើងគឺបណ្ដាលមកពីម្ចាស់រថយន្ដទំនើបAudi R8 បានបញ្ជារថយន្ដលឿនហួសដែលកំណត់ នៃការកំណត់ល្បឿនយានយន្ដក្នុងទីក្រុងដូច្នេះនៅពេលដែលរថយន្ដក្រុងចេញពីផ្លូវម្ខាងទៀត ម្ចាស់រយន្ដ Audi R8 មិនអាចគ្រប់គ្រងស្មារតីបាន ក៏ទៅបុករថយន្ដក្រុងយ៉ាងខ្លាំងបែបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ម្ចាស់រថយន្ដក្រុងដែលមានវ័យ ៦១ឆ្នាំត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ៕
ដោយ៖ រក្សាប្រភព៖ dailymail