ក្រុមវេជ្ជបណ្ឌិតផ្នែកវះកាត់នៅមជ្ឈមណ្ឌលសុខាភិបាលនៃសាកលវិទ្យាល័យ Maryland អាមេរិក បានឧទ្ទេសនាមអំពីករណីវះកាត់តភ្ញាប់រង្វង់មុខទាំងស្រុងមួយក្នុងពិភពលោក អនុញ្ញាតអោយបុរសម្នាក់អាយុ ៣៧ឆ្នាំ អាចបោះបង់ស្រោមមុខរបស់គាត់ បន្ទាប់ពីគាត់ប៊ិះនឹងស្លាប់ដោយសារគ្រោះថ្នាក់កាំភ្លើងកាលពី ១៥ឆ្នាំមុន។

/

លោក Richard Norris  មុន(ឆ្វេង) និងក្រោយការវះកាត់ប្ដូរមុខមាត់(ស្ដាំ)

កាលពីថ្ងៃទី ២៧មិនា កន្លងទៅ ក្រុមគ្រូពេទ្យនៅមជ្ឈមណ្ឌលសុខាភិបាលនៃសាកលវិទ្យាល័យ Maryland អាមេរិក បានឧទ្ទេសនាមអំពីករណីវះកាត់តភ្ញាប់រង្វង់មុខទាំងស្រុងមួយក្នុងពិភពលោក។

បុរសម្នាក់ឈ្មោះ Norris នៅ Hillsville, Virginia អាមេរិក ត្រូវបានគេបាញ់ចំមុខកាលពីឆ្នាំ ១៩៩៧ បណ្ដាលអោយគាត់ត្រូវបាត់បង់ច្រមុះ បបូរមាត់ និងហាក់ដូចជាមិនអាចកម្រើកមាត់បាន។ ចាប់តាំងពីពេលនោះមក គាត់ត្រូវឆ្លងកាត់ការវះកាត់ជាច្រើនដងដើម្បីសង្គ្រោះជីវិត និងកែមុខមាត់ឡើងវិញ ប៉ុន្ដែមុខមាត់របស់គាត់នៅតែដូចទៅនឹងមនុស្សពិភពផ្សេង គាត់តែងប្រើស្រោមមុខជាប្រចាំ។

/

នៅក្នុងសន្និសីទកាសែតកាលពីចុងខែមិនានៅ Baltimore លោកវេជ្ជបណ្ឌិត Eduardo D. Rodriguez ប្រធានផ្នែកវះកាត់ និងបណ្ដុះនៅមជ្ឈមណ្ឌលសុខាភិបាលនៃសាកលវិទ្យាល័យ Maryland អាមេរិកបានបកស្រាយអំពីការវះកាត់តកែមុខមាត់មួយករណីដែលត្រូវបានគេយល់ថាជាការកែប្រែទាំងស្រុងបំផុតក្នុងពិភពលោក ដែលបានធ្វើទៅលើលោក Norris។

/

លោកវេជ្ជបណ្ឌិត Eduardo Rodriguez ក្នុងសន្និសីទកាសែតជាមួយនឹងគ្រូបង្រៀនរបស់សាលា Maryland។

/

វេជ្ជបណ្ឌិត Eduardo D. Rodriguez និយាយជាមួយអ្នកកាសែតអំពីករណីវះកាត់បណ្ដុះ តភ្ជាប់មុខមាត់របស់លោក Richard Lee Norris។

/

លោក Albert Reece អគ្គនាយករងនៃមជ្ឈមណ្ឌលសុខាភិបាលនៃសាកលវិទ្យាល័យ Maryland និងជាប្រធានផ្នែកវះកាត់ បានចូលរួមក្នុងសន្និសីទកាសែត។

/

រូបរបស់លោក Richard Norris មុនពេលត្រូវរងគ្រោះ ក្រោយរងគ្រោះ និងក្រោយការវះកាត់កែ និងបណ្ដុះមុខមាត់។ បុរសនេះកំពុងជាសះស្បើយឡើងវិញបន្ទាប់ពីការវះកាត់កាលពីដើមខែមិនា។ គាត់ចាប់ផ្ដើមទទួលអារម្មណ៍ថាមានវិញ្ញាណនៅត្រង់មុខ និងអាចដុសធ្មេញ និងកោរពុកមាត់បាន។ក្រៅពីនេះ ឃានវិញ្ញាណរបស់គាត់ដែលត្រូវបាត់បង់បន្តាប់ពីគ្រោះថ្នាក់នោះ ក៏ចាប់ផ្ដើមមានឡើងវិញ។ បច្ចុប្បន្ន បុរសនេះសង្ឃឹមថា ខ្លួននឹងអាចចាប់ផ្ដើមជីវិតធម្មតាសារជាថ្មីក្នុងពេលឆាប់ៗខាងមុខ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing