ប្រហែលជា Galaxy Tab 3 8.0 បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបង្ហាញខ្លួន នៅរដូវវិស្សមកាលនេះ ដែលមានទាំង Version Wifi និង 3G, ព័ត៌មានពី website របស់ Samsungបានបង្ហាញឲ្យដឹងរឿងនេះ។

មិនត្រឹមតែប៉ុណ្ណេះ ប្រហែលជាជិត 99% គឺ Tab 3 8.0 នឹងមានពណ៌ ស នេះដោយយោងតាមឈ្មោះកូដរបស់វា ដែលមានសរសេរ White នៅជាមួយ។ Version Wifi នឹងត្រូវបានដាក់លក់នៅសប្តាហ៍ទី ២៤ នៃឆ្នាំនេះ ពោលគឺប្រហែលជានៅថ្ងៃទី ១០ ខែ មិថុនា។ ក្នុងនោះ Version 3G នឹងដាក់លក់យឺតជាង ៣​ សប្តាហ៍ គឺនៅសប្តាហ៍ទី ២៧ ដែលចាប់ផ្តើមពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំនេះ ៕

/

ដោយ៖ សិលាប្រភព៖ TTE