យើងទាំងអស់គ្នា ធ្លាប់តែបានឮ បានឃើញ គេហាត់ប្រាណលើកដុំដែក (អាល់ទែរ) ដោយដេក ឈរ ឬអង្គុយ នៅនឹងមួយកន្លែង នៅតាមក្លឹបហាត់ប្រាណ ក៏ដូចជាកន្លែងផ្សេងៗទៀត។ ប៉ុន្តែ ពេលនេះ មានបុរសជើងខ្លាំងម្នាក់ គាត់មិនចូលចិត្ត ហាត់ស្ងៀមអ៊ីចឹងទេ មានអារម្មណ៍ថា ធុញណាស់ គឺគាត់ចង់ប្តូរបរិយាកាសហាត់​ ធ្វើឲ្យខុសពីគេវិញ។

វីដេអូមួយ ត្រូវបានគេបង្ហោះចូលក្នុង Youtube ហើយក៏ទទួលបាននូវការចាប់អារម្មណ៍ ចុចចូល ទស្សនាច្រើនគួរសមដែរ កាលពីសប្តាហ៍មុន បានបង្ហាញឲ្យឃើញថា មានបុរសជនជាតិស្បែក ខ្មៅ មាឌធំ មាំម្នាក់ បានបង្ហាញសមត្ថភាពពិសេសរបស់ខ្លួន ដោយគាត់បានលើកដុំដែក (អាល់ទេរ) ក្នុងទម្ងន់ ធ្ងន់គួរសមមួយ ក្នុងពេលដែលគាត់ កំពុងតែបង្ហោះម៉ូតូ ប្រភេទធំ ផងដែរ។ វាពិតជារឿងអស្ចារ្យមួយ ដែលមិនមែន អ្នកណាៗក៏អាចធ្វើបានដូចគាត់នោះទេ។

/

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូ នៃការបង្ហាញសមត្ថភាព របស់បុរសស្បែកខ្មៅម្នាក់នេះ ខាងក្រោមទាំងអស់គ្នា៖

 

នេះគឺជាល្បែងដ៏មានគ្រោះថ្នាក់មួយ សូមកុំព្យាយាមយកតម្រាប់តាម !!!

ដោយ៖ សិលាវីដេអូ៖ youtube