iPhone 5S ពណ៌មាស (ដូចស្រាសំប៉ាញ) នៅមិនទាន់ធ្វើឲ្យ​iFan បាត់ភ្ញាក់ផ្អើលផង ពេលនេះលេចចេញទ្រនាប់ដាក់ស៊ីម iPhone មួយ បានធ្វើឲ្យបណ្តា iFan មានការសង្ស័យថា នឹងមានVersion ស្មាតហ្វូនរបស់ Apple ថ្មីមួយទៀត ជាមួយនឹងពណ៌ប្រផេះ។

តាមគេហទំព័រ GSMarena, ទ្រនាប់ដាក់ SIM iPhone ពណ៌ប្រផេះមួយ បានលេចចេញនៅក្នុងហាងជួសជុលទូរស័ព្ទមួយ នៅប្រទេសជប៉ុន ហើយវាមានខ្នាតប្រវែងដូចនឹង ទ្រនាប់ SIM របស់ iPhone 5S ដែលបានលេចចេញចចាមអារាម កាលពីពេលមុន។

បើឆ្លងតាមការប្រៀបធៀបទ្រនាប់ស៊ីម គេឃើញថា ទ្រនាប់ស៊ីមនេះ គឺវាខុសពីទ្រនាប់ស៊ីមរបស់iPhone 5 ប៉ុន្តែ វាដូចទាំងស្រុងទៅនឹងទ្រនាប់ស៊ីម ពណ៌មាស ដែលត្រូវបានគេចាត់ទុកថា ជារបស់ iPhone 5S ហើយបើប្រៀបធៀបនឹងទ្រនាប់ស៊ីមពណ៌ ស វាមានពណ៌ស្រអាប់ជាង តែបើប្រៀបជាពណ៌ខ្មៅ គឺវាមានពណ៌ភ្លឺជាង ដែលនេះសបញ្ជាក់ថា វាគឺជាពណ៌ថ្មីមួយទៀត ដែលមិនមែនជាពណ៌ស ឬពណ៌ខ្មៅឡើយ គឺពណ៌ប្រផេះ៕

/

/

/

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VReview