អាជីវករលក់ត្រី នៅជាយដែនប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដែលត្រូវជាសាច់ញាតិ និងគ្នាផងនោះ បានស្លាប់យ៉ាង អណោចអធម នៅក្នុងរថយន្ដកាមរី របស់ខ្លួន បន្ទាប់ពីរថយន្ដកាមរីរបស់ ពួកគេ ដែលកំពុងធ្វើដំណើរ ពីជាយដែនប៉ោយ ប៉ែត ឆ្ពោះមកក្រុងសេរីសោភណ្ឌ បានបុក គ្នាជាមួយរថយន្ដម៉ាកយីឌុប ដែលកំពុងធ្វើ បញ្ច្រាសទិសគ្នា ។
គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ដែលបានសម្លាប់មនុស្ស ៥នាក់នោះ បានកើតឡើងនៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅលើកំំណាត់ផ្លូវ ជាតិលេខ៥ ទល់មុខសាកលវិទ្យាល័យមាន ជ័យ ក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុង សេរីសោភណ្ឌ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើង នៅពេលដែល រថយន្ដកាមរីមួយគ្រឿង ពណ៌ស្លែ ស៊េរី៩៣ ពាក់ស្លាកលេខភ្នំពេញ 2F-4665 បើក បរដោយបុរសម្នាក់ឈ្មោះភក្ដ្រ អមដោយ ស្ដ្រី៤នាក់ផ្សេងទៀត ដែលពួកគេទាំងអស់ គឺជាអាជីវករនិងជាថៅកែលក់ត្រីនៅក្រុង ប៉ោយប៉ែត កំពុងធ្វើដំណើរពីទីក្រុងប៉ោយ ប៉ែត ឆ្ពោះមកក្រុងសេរីសោភ័ណ្ឌ មកដល់កន្លែងកើតហេតុ ស្រាប់តែ រថយន្ដរបស់ពួក គេទំនងបើកលឿន ក៏ទៅបុកជាមួយរថយន្ដ យីឌុប ពាក់ស្លាកលេខ ភ្នំពេញ 3A-3245 ដែលបើកលឿនដូចគ្នា បណ្ដាលឱ្យរថយន្ដកាមរីត្រូវរួញពាក់កណ្ដាល។
ប្រភពព័ត៌មានបានបន្ដថា ជនរងគ្រោះទាំង ៥នាក់ដែលជិះនៅក្នុងរថយន្ដកាមរីនោះ បានបាត់បង់ជីវិតទាំងអស់គ្នា៕



ដោយ ៖ សីហាប្រភព ៖ DAP