ភ្នំពេញ៖ រថយន្តមួយគ្រឿង ត្រូវអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ និងបុរសម្នាក់ ជាម្ចាស់រថយន្ត ត្រូវរងរបួសធ្ងន់ ដោយសាររូបគេបាន បើករថយន្តក្នុង ល្បឿនលឿនជ្រុល ទៅបុកបង្គោល ភ្លើងបំភ្លឺផ្លូវ សារធារណៈ ពេញទំហឹង កាលពីវេលាម៉ោង ២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះយីហោ អង្គវត្តបោះ ពុម្ពអាវយឺត តាមបណ្តោយវិថីព្រះសីហនុ ស្ថិតក្នុង សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។

ប្រភពព័ត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍   ដែលបានកើតឡើងនេះ គឺបង្ក ឡើងដោយសារ រថយន្តមួយគ្រឿង ម៉ាក morning S-L-X ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-8492 ជិះគ្នា៣ទៅ៤នាក់ សុទ្ធតែប្រុស បើកបរតាមបណ្តោយ វិថីព្រះសីហនុ ក្នុងទិសដៅពីជើងទៅត្បូង   ក្នុងល្បឿន   យ៉ាងលឿន   លុះជិតដល់ចំណុចកើតហេតុខាងលើ រថយន្តបានជាន់ហ្រ្វាំង អូសចម្ងាយ ប្រមាណជាង២០ម៉ែត្រ តែរថយន្តមិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុក បង្គោលភ្លើង បំភ្លឺផ្លូវសារធារណៈ ទាំងកំរោលតែម្តង   បណ្តាលឲ្យ អ្នកបើកបររថយន្តម្នាក់ ត្រូវរងរបួសធ្ងន់ និងអ្នករួមដំណើរ  មិនបានរងរបួសឡើយ   តែរថយន្តបាន រងការខូចខាត   ផ្នែកខាងមុខស្ទើរទាំងស្រុង   ខណៈនោះរថយន្តស្រាប់ តែមានអណ្តាតភ្លើង បានឆាបឆេះរថយន្តយ៉ាង សន្ធោសន្ធៅ ថែមទៀត   ប៉ុន្តែសំណាងល្អគា្មន   អ្នករងរបួសដល់អាយុជីវិត ឡើយ។

បន្ទាប់ពីកើតហេតុ  អ្នករងរបួសត្រូវបញ្ជូនទៅសង្គ្រោះ  បន្ទាន់នៅមន្ទីរពេទ្យ   ចំណែករថយន្តត្រូវ បានសមត្ថកិច្ច មូលដ្ឋាន សហការជាមួយនគរបាល  ជំនាញចុះធ្វើ ការវាស់វែង   ដកហូតយកទៅរក្សាទុក នៅសាលារាជធានី ភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

Photo

Photo

Photo

ប្រភព ៖ DAP