មិនមែនមកពីស្មាតហ្វូននេះមានគុណភាពអន់នោះទេ គឺមកពីការចែកចាយលក់តិចតួចពេក ដែលធ្វើឲ្យពួកគេទទួលបានការរិះគន់ ស្តីបន្តោសមិនតិចឡើយ ពីសំណាក់អតិថិជន។
ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនដែលមានការរចនាម៉ូដស្អាត ទាន់សម័យ និងមានតំលៃលក់ទាបគួរឲ្យភ្ញាក់ផ្អើល ប៉ុន្តែ Nexus 4 បែរជាត្រូវបានចាត់ចូលក្នុងក្រុមបណ្តាផលិតផលដែលផ្តល់នូវភាពអស់សង្ឃឹមរបស់ Google, នេះបើតាមប្រភពពី Tech Radar។ មូលហេតុនៃរឿងនេះត្រូវបានបកស្រាយថា មកពីការចែកចាយលក់ស្មាតហ្វូននេះ មានចំនួនតិចតួចពេករបស់ Google នៅលើ Google Play។

ក្រោយពីថ្ងៃបើកទ្វារឲ្យធ្វើការកុម្មង់ទិញមុន គេហទំព័រលក់ផលិតផលរបស់ Google ត្រូវបានជាប់គាំង រហូតដល់អតិថិជនមិនទុកចិត្តថាខ្លួនបានធ្វើការកុម្មង់ទិញបានសំរេច រឺក៏អត់នោះទេ។ក្រោយមក Google ក៏បានផ្ញើអ៊ីមែលសុំទោសអតថិជនជាបន្តបន្ទាប់ ព្រោះតែបានចំណាយពេលធ្វើការចុះឈ្មោះទិញ តែមិនទទួលបានផលិតផល៕
ដោយ៖ សិលាប្រភព៖ zng