ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យ បានប៉ះគ្នាជាមួយចោរប្លន់ បណ្ដាលឱ្យរង របួសម្នាក់ កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០១៣ នៅចំណុច កោះនរា ស្ថិតក្នុង សង្កាត់និរោធ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានបានឱ្យដឹងថា អ្នករងរបួស នៅក្នុងហេតុការណ៍បង្ក្រាបចោរប្លន់នោះ មានឈ្មោះមុំ រចនា ភេទប្រុស អាយុ៣០ឆ្នាំ ជាមន្ដ្រីនគរបាលប៉ុស្ដិ៍ព្រែកឯង ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យដើរតែម្នាក់ឯងក្នុងភូមិ ហើយធ្វើសកម្មភាពលួច ម៉ូតូប្រជាពលរដ្ឋ ខណៈនោះប្រជាពលរដ្ឋ ក៏បានស្រែកឆោឡោ ហើយនគរបាលមូលដ្ឋាន ក៏បានជួយអន្តរាគមន៍ ធ្វើឲ្យជនសង្ស័យបាញ់ មកលើសមត្ថកិច្ច បណ្តាលឲ្យត្រូវនគរបាលម្នាក់តែម្តង។

ប្រភពព័ត៌មាន បានបន្តថា ក្រោយបាញ់ត្រូវនគរបាល ហើយនោះ ជនសង្ស័យ ក៏បានលើកម៉ូតូរបស់នគរបាល ជិះទៅបាត់ ដោយទុកម៉ូតូជនរងគ្រោះ ដែលលួចបាន នៅកន្លែងកើតហេតុ ។

នៅក្នុងហេតុការណ៍ លោកស្នងការ និងលោកស្នងការរង ជួន ណារិន្ទ ក៏បានបញ្ជាកម្លាំង នគរបាល ស្រាវជ្រាវ តាមចាប់ជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសផងដែរ ៕

width=500

width=500

width=500

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល