កាលពីចុងឆ្នាំ ២០១២ ក្រុមហ៊ុន Nokia បានជោគជ័យលើ ទីផ្សារស្មាតហ្វូន ដោយសារម៉ូដែល Nokia Lumia 920 ប៉ុន្តែនៅពេល នេះមិនដូច្នេះទេ។ តើម៉ូដែលណាមួយដែ លបានធ្វើឲ្យ Nokia ជោគជ័យ?
ក្រុមស្រាវជ្រាវ AdDuplex បានផ្ដល់របាយការណ៍ ចុងក្រោយថា ស្មាតហ្វូន Nokia Lumia 520 ជាស្មាតហ្វូនដែល លក់ដាច់ជាងគេបំផុត ក្នុងចំណោមស្មាតហ្វូនប្រើប្រព័ន្ធដំណើរការ Windows Phone ទាំងអស់។
ក្រុមស្រាវជ្រាវខាងលើ បានបញ្ជាក់ថា ក្នុងចំណោមស្មាតហ្វូន ដែលប្រើប្រាស់នូវ ប្រព័ន្ធដំណើរការ Windows Phone ទាំងអស់ Nokia Lumia លក់បាន ១៣,៣ភាគរយ ចំណែក Nokia Lumia 920 ដែលធ្លាប់តែខ្លាំងនោះ បានធ្លាក់ចុះមកដល់ ត្រឹមលេខ២ ដោយមានចំនួន ១១,៨ភាគរយ។
របាយការណ៍បានបញ្ជាក់ទៀតថា Nokia Lumia 520 បានធ្វើឲ្យក្រុមហ៊ុន Nokia ជោគជ័យលើទៅផ្សារ ស្មាតហ្វូនស្ទើរតែគ្រប់តំបន់ ដោយនៅឥណ្ឌា ទីផ្សារស្មាតហ្វូនប្រើ Windows Phone បានកើនឡើងដល់ ៣១.៣ភាគរយ ក្នុងនោះ២ភាគ៣ ជាស្មាតហ្វូន Nokia Lumia 520។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Nokia បានដាក់បង្ហាញ Nokia Lumia 520 កាលពីខែកុម្ភៈ ឆ្នាំ ២០១៣ ក្នុងប្រព្រឹត្តិការណ៍ សមាជទូរស័ព្ទ សកលលោក(MWC) នៅក្នុងប្រទេសអេស្ប៉ាញ៕

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល