ថ្មីៗនេះ មានការអាប់ឡូតនូវវីដេអូខ្លីមួយ ស្តីពីអ្នកវិទ្យាសាស្រ្តបានធ្វើការពិសោធន៍ដោយយកពិសពស់ ហើយយកទៅបញ្ចូលជាមួយឈាមមនុស្ស ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកដែលនិយមលេងអ៊ីនធឺណេត។

នៅក្នុងខ្សែវីដេអូខ្លីមួយខាងក្រោមនេះ គឺនិយាយអំពីអ្នកវិទ្យាសាស្រ្តមួយរូបបានយកប្រភេទពស់មានពិសមួយ មកយកពិសចេញពីចង្កូមរបស់វាប៉ុន្មានដំណក់ទុកក្នុងកែវមួយ។ បន្ទាប់មកគាត់ក៏បានយកសារាងចាក់ថ្នាំមួយមកបូមយកពិសពស់នោះបន្តិច ហើយយកទៅបន្តក់ចូលមួយដំណក់ក្នុងកែវដែលផ្ទុកឈាមរាវរបស់មនុស្សក្នុងនោះ។ បន្តិចក្រោយមកឈាមដែលរាវនោះប្រែក្លាយទៅជាខាប់ដុំៗ ដូចជាដុំថ្លើមទៅវិញ។ សូមទស្សនាវីដេអូនៃការពិសោធន៏នេះទាំងអស់គ្នា!

ដោយ៖ សិលា