ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស rt កាលពីវេលាល្ងាចថ្ងៃអង្គារម្សិលមិញនេះ បានចេញផ្សាយអត្ថបទអោយដឹងថា នៅឯភាគអាគ្នេយ៍ ទីក្រុងម៉ូស្កូឯណោះវិញ មានករណីធ្លាក់ឧទ្ធម្ភាគចក្រចម្យាំងយោធាមួយគ្រឿង ចម្ងាយប៉ុន្មានហ្វឺតតែប៉ុណ្ណោះពីផ្ទះប្រជាពលរដ្ឋ។ ស្ថាប័នសង្គ្រោះបន្ទាន់ប្រទេសរុស្ស៊ី បានអះអាងអោយដឹងថា បុរសដែលជាអ្នកបើកបរនោះ បានវារចេញមកក្រៅទាន់ពេល តែទទួលរងរបួសជាទម្ងន់។

ក្រសួងការពារជាតិ ប្រទេសនេះ បានគូសបញ្ជាក់បន្ថែមអោយដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ មានឈ្មោះថា Ka-52 វាគឺជាឧទ្ធម្ភាគចក្រចម្យាំងយោធា ។ ដោយឡែក ប្រធាននាយកដា្ឋនគាំពារសុខភាពប្រទេសរុស្ស៊ី Moscow’s Department of Healthcare លោក Georgy Golukhov ផ្តល់ជាកិច្ចសម្ភាសន៍អោយដឹងថា បុរសដែលជាអ្នកបើកបរ និងអ្នកអមដំណើរម្នាក់ទៀតនោះ ពិតជាមិនបានស្លាប់បាត់បង់ជីវិតអ្វីនោះទេ ពោលគឺកំពុងតែសម្រាកព្យាបាលជម្ងឺនៅឯមន្ទីរពេទ្យ ខណៈមានរបួសជាទម្ងន់។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា មួលហេតុដែលនាំអោយមានការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ ពោលគឺស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីជំនាញ។ ការផ្ទុះឆេះអាចកើតឡើងទៅបាន ក្រោយពីឧទ្ធម្ភាគចក្រធ្លាក់ អំឡុងពេលនៃការហោះហើរពិសោធន៍តេស្តសាកល្បងពីសមត្តភាពរបស់វា គោលបំណងដើម្បីធ្វើការបម្រើអោយវិស័យយោធាប្រទេសនេះនាពេលអនាគត។

យ៉ាងណាមិញ បើយោងតាមសម្តីដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែកអោយដឹងថាអំឡុងពេល មានការឆាបឆេះនោះ គេបានលាន់ឭ សម្លេងផ្ទុះជាខ្លាំងដល់ទៅពីរលើកឯណោះ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ពស់ច្រើនជាង ១០០ ក្បាល ឆេះខ្លោច ងាប់ខ្ទេច ក្រោយមានគ្រោះអគ្គីភ័យ ឆាបឆេះ- ស្រ្តីអារ៉ាប់ ចេញតវ៉ា ខណៈប្រទេសនេះ ហាមមិនអោយស្រ្តី បើកបរ រថយន្ត- ឌូបៃ ដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិ ធំជាងគេលើលោក- បំផ្ទុះគ្រាប់បែក អត្តឃាត វាយប្រហារឡានក្រុងមួយ សម្លាប់មនុស្ស ២០ នាក់- ចក្រភពអង់គ្លេស ប្រឈមនឹងគ្រោះអាក្រក់បំផុត ប្រចាំឆ្នាំ
ប្រែសម្រួល ៖ កុសលប្រភព ៖ rt