យល់ដឹង៖ តាមការស្រាវជា្រវថ្មីមួយបានអោយដឹងថា ការបរិភោគអាហារសមុទ្រស្រស់ជារៀងរាល់សប្ដាហ៍ គឺអាចជួយកាត់បន្ថយជម្ងឺគាំងបេះដូងបានរហូតដល់ទៅ ៥០ ភាគរយ។ នេះមានន័យថា អាហារសមុទ្រពិតជាមានសារធាតិចិញ្ចឹមគ្រប់គ្រាន់ក្នុងការ ជុំរុញចង្ចាក់បេះដូងមានដំណើរការកាន់តែល្អ។
អាហារសំខាន់ៗទាំងនោះរួមមាន៖១. ក្ដាមសមុទ្រ កា្ដមសមុទ្រ មានផ្ទុកទៅដោយ selenium និង chromium កាល់ស្សូម(Calcium) និងជាពិសេសគឺស័ង្កសី។ អ្នកជំនាញក៏បាននិយាយដែរថា កា្ដមគឺមានផ្ទុក ទៅដោយOmega-3 ដ៏ខ្ពស់ដែលអាចជួយកាត់បន្ថយការឡើងឈាមដែល មានភាពខុសប្រក្រតីផងដែរ។
២. ខ្យងងាវសមុទ្រ ក្នុងងាវសមុទ្រគឺមានផ្ទុកទៅដោយអាស៊ីត (tyrisine) ដែលជួយអោយដង ខ្លួនយើងរឹងមុំា។ វាក៏មានផ្ទុកសារធាតុប្រូតេអ៊ីនខ្ពស់ ព្រមទាំងជាតិ Omega-3 ដែលជួយកាត់បន្ថយជាតិ cholesterol ក្នុងខ្លួនផងដែរ។ លើសពីនេះទៅទៀត គឺវាមានផ្ទុកវីតាមីន A, C និង B12 ដែលអាចជួយអោយយើងមានថាមពលក្នុង ខ្លួនកាន់តែក្លាំង។
៣. ត្រីសូម៉ុង ត្រីសូម៉ុងមានសារធាតុអំបិល ដែលជួយទ្រទ្រង់រាង្គកាយប្រឆាំងនឹងជំម្ងឺ គ្រប់ប្រភេទ បេះដូង ចង្វាក់ឈាម និងជាពិសេសគឺជម្ងឺភ្នែក។
ដោយ៖ សារិនប្រភព៖ dailymail