អ្នកទទួលខុសត្រូវជាន់ខ្ពស់អាមេរិកម្នាក់អះអាងដោយមិនបញ្ចេញឈ្មោះថា សហរដ្ឋអាមេរិកត្រៀមទទួលលោកហ្សេបាបូ ដើម្បីចាកចេញពីវិបត្តិប្រសិនបើប្រធានាធិបតីចប់អាណត្តិរូបនេះមានឆន្ទៈចាកចេញពីអំណាច ។# អ្នកទទួលខុសត្រូវអាមេរិករូបនេះនិយាយកាលពីយប់ថ្ងៃទី៣ មករាថា ក្រុងវ៉ាស៊ីនតោនត្រៀមទទួលលោកឡូរ៉ង់ហ្សេបាបូឱ្យរស់នៅសហរដ្ឋអាមេរិក ប្រសិនបើលោកស្នើសុំដើម្បីជួយបញ្ចប់វិបត្តិកូដឌីវ័រ ។ គ្មានអ្វីរារាំងដល់លោកហ្សេបាបូក្នុងការចាកចេញពីប្រទេសលោកឡើយ ។ យើងចង់ឱ្យលោកនិយាយប្រសិនបើលោកចង់មកកាន់ទីនេះ ។ ពិតណាស់យើងនឹងគ្រោងពីលទ្ធភាពនោះជាមធ្យោបាយសំរាប់ដោះស្រាយវិបត្តិបច្ចុប្បន្ន ។ ក៏ប៉ុន្តែរាល់លទ្ធភាពនឹងអាចបាត់បង់ទៅវិញ យ៉ាងឆាប់រហ័ស យោងទៅតាមអ្វីដែលកើតមាននៅលើទីលាន ។#អំពីសភាពការណ៍នៅកូដឌីវ័រប្រភពប៉ូលិសនិយាយថា មនុស្សយ៉ាងតិច៨នាក់បានស្លាប់កាលពីថ្ងៃទី៣ មករា នៅឌូអេគូអេ ចំងាយ៦០០គ.ម ខាងលិចក្រុងអាប៊ីដហ្សាន់ ក្នុងការប៉ះទង្គិចគ្នានានារវាងពួកអ្នកគាំទ្រលោកឡូរ៉ង់ហ្សេបាបូ និងពួកអ្នកគាំទ្រលោកអាឡាស់សាន អ៊ូអា#តារ៉ា ។ យោងតាមប៉ូលិសថា តុល្យការអ្នកស្លាប់មាន៨នាក់ ក្នុងនោះមាននារី២នាក់ ត្រូវភ្លើងឆេះរោល ហើយមនុស្សជាង៥០នាក់របួស ចំណែកផ្ទះប្រមាណជា១០០ខ្នងត្រូវដុតបំផ្លាញ ។ ការប៉ះ ទង្គិចគ្នាទាំងនេះកើតមាន ខណៈដែលបេសកជនអាហ្វ្រិក៤រូបមកដល់ទីក្រុងអាប៊ីដហ្សាន់ជួបជាមួយលោកអាឡាស់សាន អ៊ូអាតារ៉ា និងលោកឡូរ៉ង់ ហ្សេបាបូ ដើម្បីស្វែងរកដំណោះស្រាយវិបត្តិដោយសន្តិវិធី ៕
