ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេសដឹមីរ័រ​ ដែលទើបតែបានចេញផ្សាយកាលពីថ្ងៃម្សិលមិញនេះ អោយដឹងថា បុរសម្នាក់ ខណៈមុខពោរពេញទៅដោយការចាក់សាក់ បិសាច  Satan នោះ  ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួន ពីបទសម្លាប់មិត្តភក្កិរបស់គាត់។

គួររំឭកផងដែរថា បុរសដែលជាជនជាប់ចោទរូបនេះ​មានឈ្មោះថា David Adam Pate មានវ័យ ២៤ ឆ្នាំ  ខណៈបុរស  ជាជនរងគ្រោះស្លាប់បាត់បង់ជីវិត  និង ត្រូវជាមិត្តភក្កិនឹងគ្នានោះ មានឈ្មោះថា   Rickey James   មាន វ័យ ៣៣ ឆ្នាំ  ។  យ៉ាងណាមិញ  ប្រភពសារព័ត៌មានដដែលបន្ថែមថា   ករណីឃាតកម្ម សម្លាប់មិត្តភក្កិឯងខាងលើនេះ  បានកើតឡើងនៅក្រុង Lancaster រដ្ឋ South Carolina សហរដ្ឋអាមេរិក។

width=435

ដោយឡែក មុនពេលដែលមានការតាមដានស៊ើបអង្កេត និងឈានដល់ការចាប់ឃាត់ខ្លួនរឿងករណីឃាតកម្មសម្លាប់មិត្តភក្កិឯង យកសពទៅប្លុងចោលក្នុងព្រៃលើកនេះ អាចបែកការទៅបាន បន្ទាប់ពីមានក្រុមក្មេងតូចៗ  បានប្រទះឃើញ   សពពោរពេញទៅដោយក្លិនអសោច រួចក៏ធ្វើការផ្តល់ជាព័ត៌មានប្តឹងមន្រ្តីប៉ូលីស មានសមត្តកិច្ចតែម្តង។

ជាលទ្ធផល បុរសជាជនជាប់ចោទ មានការចាក់សាក់រូបបិសាចនៅលើមុខគួរអោយខ្លាចនោះ ក៏ត្រូវបានចាប់ឃាត់ខ្លួន   ខណៈមូលហេតុ ដែលនាំអោយមានករណីឃាតកម្មមួយនេះ ពុំទាន់បានដឹងជាក់ច្បាស់នៅឡើយនោះទេ    ពោលគឺ  ស្ថិតនៅក្រោមការសាកសួរនៅឡើយ។ គួរបញ្ជាក់ថា បុរសជាជនដៃដល់ នឹង ត្រូវប្រឈមមុខក្នុងការជាប់ពន្ននាគារដោយនឹងមានការកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសនេះ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ