ព័ត៌មានអន្តរជាតិ ៖ ព្រះរាជអាជ្ញា គូសបញ្ជាក់ដល់ព្រះរាជអាជ្ញា អោយដឹងថា ជនសង្ស័យមានឈ្មោះថា Dzhokar Tsarnaev នោះ មានបំណង ចង់ដាក់ទោស សហរដ្ឋអាមេរិក នៅពេលដែលលោក និង បង ប្អូនប្រុស របស់លោក បានរួមគ្នា បំផ្ទុះ គ្រាប់បែក អត្តឃាត ឡើងនៅក្នុងកម្មវិធីកីឡារត់ពាក់កណ្តាល Marathon ក្នុងទីក្រុង Boston រដ្ឋ Massachusetts សហរដ្ឋអាមេរិក ។
មេធាវីការពារក្តី ជនសង្ស័យ សារភាពអោយដឹង កូនក្តីរបស់ខ្លួនពិតជាបាន បំផ្ទុះគ្រាប់បែក ពិតប្រាកដ មែន ប៉ុន្តែ ស្ថិតនៅក្រោមឥទ្ធិពលនៅមនោគម របស់បងប្អូនប្រុស របស់ លោក នោះទេ។ ប្រសិន បើការ តាមដានស៊ើបអង្កេត រកឃើញថា ជនសង្ស័យ វ័យ ២១ ឆ្នាំ រូបនេះ មាន ទោសកំហុសជាមួយនឹងការ ចោទប្រកាន់ ៣០ ករណីមែននោះ លោក នឹង ប្រឈមមុខ ក្នុងការជាប់ទោស អស់មួយជីវិត ក៏ដូចជា ប្រឈមនឹងទោស ប្រហារជីវិតជាដើម ។
តុលាការនឹងចាប់ផ្តើមសវនាការ សាជាថ្មីនៅថ្ងៃអង្គារនេះ បន្ទាប់ពីភាគី ទាំងសងខាង តុលាការ និង ចុង ចោទមានជម្លោះពាក្យសម្តីជាមួយនឹងគ្នា ។ គួរបញ្ជាក់ មនុស្ស ៣ នាក់ ក្នុងនោះ មានក្មេងប្រុសតូចវ័យ ទើបតែ ៨ឆ្នាំ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ គ្រោះថ្នាក់ បំផ្ទុះ គ្រាប់បែកអត្តឃាតខាងលើ ក្នុង អំឡុងខែមេសា ឆ្នាំ២០១៣ មិនត្រឹមតែបណ្តាលអោយ មនុស្ស ៣ នាក់ស្លាប់នោះទេ តែក៏បាន បណ្តាល អោយ មនុស្ស ច្រើនជាង ២៦០ នាក់ផ្សេងទៀត រងរបួសដូចគ្នាដែរ ភាគ ច្រើន នៃជនរងគ្រោះ គឺ ពិការ ភាព តួយ៉ាង បើមិនដាច់ដៃ ក៏ដាច់ជើង ។
ដោយឡែក មន្រ្តីប៉ូលីស ត្រូវបានបាញ់សម្លាប់ អំឡុងករណី តាមប្រមាញ់ជនសង្ស័យ បំផ្ទុះគ្រាប់បែក ២ នាក់បងប្អូន ខាងលើ ។ ជំនួយការ អគ្គមេធាវី សហរដ្ឋអាមេរិក Aloke Chakravarty អោយដឹងថា ជន សង្ស័យ លោក Tsarnaev ធ្វើការវាយប្រហារដោយផ្នត់គំនិត គោលដៅចម្បងនោះគឺ Boston Marathon ឆ្នាំ ២០១៣ ពីព្រោះតែ ពិភពលោក មានការ ចាប់អារម្មណ៍ ជាខ្លាំង មកលើ ព្រឹត្តិការណ៍ មួយនេះ នៅ អំឡុងថ្ងៃប្រកួត ត្រូវនឹងថ្ងៃ គាត់ធ្វើការវាយប្រហារនោះ ៕
ប្រែសម្រួល ៖កុសល
ប្រភព ៖ ប៊ីប៊ីស៊ី