ដោយសារទទួលឥទ្ធិពលពីគ្រឿងញៀន បុរសជនជាតិថៃម្នាក់បានយកប្រពន្ធរបស់ខ្លួនធ្វើជាចំណាប់ខ្មាំងក្នុងរយៈពេល ៦ម៉ោង នៅក្រុងបាងកក។

កាលពីថ្ងៃទី ៥ មេសា  បុរសជនជាតិថៃម្នាក់បានប្រើប្រាស់កាំបិតស្រួចដែលមានផ្លែប្រវែងជាង ២៥ស.ម មកភ្ជង់លើ.ក ប្រពន្ធខ្លួន បំណងគំរាមសម្លាប់ ក្នុងរយៈពេល ៦ម៉ោងនៅលើដងផ្លូវក្នុងក្រុងបាងកកប្រទេសថៃ នៅមុនពេលត្រូវបាននគរបាលចាប់ខ្លួន។

ប្រភពព័ត៌មានពី AP បានអោយដឹងថា Sakdawut Hamsiri (អាយុ ៣០ឆ្នាំ) បានគំរាមសម្លាប់ប្រពន្ធរបស់ខ្លួនគឺនាង Thawee Naiyanit គឺព្រោះតែឥទ្ធិពលរបស់គ្រឿងញៀន។ បច្ចុប្បន្ន បុរស ឈ្មោះ Hamsiri នេះកំពុងត្រូវនគរបាលសួរនាំ ខណៈដែលប្រពន្ធខ្លួនត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលរបួស។

/
Sakdawut Hasmiri អាយុ ៣០ឆ្នាំ ភ្ជង់កាំបិត គំរាមសម្លាប់ប្រពន្ធ។
 
/
អំពើនេះបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអ្នកដំណើរនៅតាមដងផ្លូវក្នុងក្រុងបាងកក ខណៈដែលក្រុមនគរបាលកំពុងព្យាយាមបញ្ចុះបញ្ចូលអោយ Hasmiri ដាក់កាំបិតចុះ។
/
ដោយសារតែ Hasmiri មិនព្រមដាក់អាវុធចុះទៅតាមការបញ្ចុះបញ្ចូលជាច្រើនដងក្រុមនគរបាលក៏បានប្រើកាំភ្លើងអគ្គិសនីដើម្បីគ្រប់គ្រងបុរសនេះ។
 
/

ស្ដ្រីជាប្រពន្ធមានការភ័យខ្លាចយ៉ាងខ្លាំងដោយសារកាំបិតត្រូវបានភ្ជង់ជាប់នឹង.ករបស់នាង។
 
/
ក្រោយមក Hasmiri ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់ការិយាល័យនគរបាលដើម្បីសួរនាំ។
/
Hasmiri និងប្រពន្ធរបស់ខ្លួនសុទ្ធតែមានរបួសដូចគ្នានៅក្នុងហេតុការណ៍នេះ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ AP, MSNBC, The Sun, Daily Mail