កង​ទាហាន​ម៉ារីន​ និង​កង​នាវា​ចំបាំង​ជាតិ​នឹង​ចាប់​ផ្តើម​ធ្វើ​រួម​គ្នា​នូវ​សម​យុទ្ធ​យោធា​មួយ​នា​ចុង​សបា្តហ៍​នេះ​ ដោយ​ផ្អែក​លើ​សេណា​រី​យ៉ូ​ នៃ​ការ​​ដាក់​ទ័ព​តាម​នាវា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​របស់​កូរ៉េ​ខាង​ជើង​​លើ​កោះ​៥​​ស្ថិត​នៅ​ជិត​ព្រំ​ដែន​ស មុទ្រ​ក្នុង​សមុទ្រ​លឿង​សម​យុទ្ធ​យោធា​ប្រភេទ​នេះ​លើក​ដំបូង​នឹង​មានរយៈ​ពេល​២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​៧ និង​ទី​៨ មករា ជាមួយ​នឹង​ការ​ប្រមូល​​កំលាំង​ពិសេស​មួយ​ និង​ឧប​ករណ៍​យោធា​ទាំង​ឡាយ​។ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​​នៃ​សេនា​ធិការ​ដ្ឋាន​កង​ទ័ព​កូរ៉េ​ខាង​ត្បូង​បញ្ជាក់​ថា សម​យុទ្ធ​នា​ចុង​សបា្តហ៍​នេះ​នឹង​អាច​ឱ្យ​បណ្តា​​មេ​បញ្ជា​ការ​កង​ម៉ារីន​ជាតិ​ និង​​កង​ទាហាន​ម៉ារីន​ដាក់​​ពង្រាយកំលាំង​​នៅ​លើ​គោក​ពេល​​ធ្វើ​សម​យុទ្ធ​រួម​គ្នា។ សម​យុទ្ធ​នេះ​បែង​ចែក​ជា​៣​ផ្នែក​ផ្សេងៗ​គ្នា​ គឺ ​សម​យុទ្ធ​ដាក់​ទ័ព​នៅ​កោះ​ BAEGNGN​YEONG សម​យុទ្ធ​ដាក់​ទ័ព​លើ​កោះ YEONPYEONG និងសម​យុទ្ធ​​បែប​ការ​វាយ​ប្រហារ​លើ​កោះ​២​ទៀត​ តែ​មួយ​​លើក​ពី​សំណាក់​កង​ទ័​ព​កូរ៉េ​ខាង​ជើង។ ​​សម​យុទ្ធ​ទាំង​នេះ​សំដៅ​​កែលំអ​​ការ​បញ្ចេញ​ប្រតិ​កម្ម​​រហ័ស​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ ​ឬ​ការ​ជ្រៀត​ចូល​មិន​ឱ្យ​ដឹង​ខ្លួន​​លើ​បណ្តា​​​កោះ​ស្ថិត​នៅ​ក្បែរ​ព្រំ​ដែន​សមុទ្រ​ក្នុង​សមុទ្រ​ លឿង៕