អនាគតរបស់ Rooney នៅ Old Trafford កាន់តែខើចទៅៗ ហើយដោយថ្មីៗនេះមិត្តភក្តិរបស់Rooney បានបង្ហើបថា Rooney ចង់ចាកចេញពី Manchester United កាន់តែឆាប់កាន់តែល្អ ។Rooney ប្រាប់ទៅមិត្តភក្តិរបស់គេថា រូបគេមិនដែលចង់ធ្វើការ រួមដៃជាមួយ David Moyes ម្តងណាឡើយ ហើយគេនឹងចាកចេញ ក្នុងរដូវកាលថ្មីខាងមុខនេះ ។ ទាក់ទងនឹងរឿងនេះ ព័ត៌មានមួយចំនួនក៏បានលេចឡើងមកដោយ Rooney មានអារម្មណ៍ថាតំណែង ជាខ្សែរប្រយុទ្ធរបស់គេត្រូវបានគេបំភ្លេចចោល ហើយក៏ចាប់ផ្តើមបាត់បង់បន្តិចម្តងៗដែរ ។ ដូចជាមុនពេលបញ្ចប់រដូវកាលនេះ Rooney បានត្រឹមអង្គុយជាកីឡាករបំរុង ក្នុងពេលប្រកួតដ៏សំខាន់ រវាង Chelsea ហើយនិង Real Madrid ។ មូលហេតុមួយទៀត គឺរួមផ្សំជាមួយនិង វិវាទរវាង David Moyes ជាមួយនិងRooney កាលពីអតីតកាល ធ្វើអោយ Rooney កាន់តែចង់ចាកចេញពី Manchester United ។
Rooney ប្រហែលជាអាចបើកបង្អួចទីផ្សារ ដាក់អោយដេញថ្លៃក្នុងពេលឆាប់ៗនេះ ដោយមានការចាប់អារម្មណ៍ពីក្រុមល្បីៗជាច្រើន ដួចជា PSG របស់បារាំង Real Madrid របស់អេស្ប៉ាញ និងក្រុមរបស់អង់គ្លេសគឺ Chelsea និង Arsenal ៕

ដោយ ៖ កុសលប្រភព ៖ k14