អង់គ្លេស៖ នៅពេលដែលគេបង្ហោះរូបភាពវីដេអូ ចូលទៅក្នុងអ៊ីនធ័រណេត នៃកុមារវ័យក្មេងម្នាក់ ដែលបានគប់កាំបិត យ៉ាងស្ទាត់ជំនាញ ហើយដោយបានយកម្ដាយរបស់គេ ជាគោលដៅនៃការគប់កាំបិតផងនោះ គឺបានធ្វើអោយមនុស្សជាច្រើន មានការស្ងើចសរសើរ និងបុកពោះផងដែរ។

width=467

Pinder គឺជាសិស្សម្នាក់ ដែលមានវ័យ ១០ឆ្នាំ ដែលរស់នៅជាមួយម្ដាយ នៅតំបន់ Bisbrooke ទីក្រុង Leicestershire ចក្រភពអង់គ្លេស ត្រូវបានគេទទួលស្គាលថា ជាកុមារាម្នាក់ ដែលមានភាពប៉ិនប្រសព្វបំផុត ក្នុងការគប់កាំបិតចំនួន ៥ ទៅ ៦ដើម អោយចំគោលដៅបានល្អ។ អ្វីដែលអស្ចារ្យនោះគឺថា នៅពេលដែលគេគប់កាំបិត គឺគេបានយកម្ដាយ របស់គេអោយឈរ នៅចំផ្ទាំងគប់ បន្ទាប់មកគេបានព្យាយាម គប់កាំបិតម្ដងមួយៗ អោយខុសពីដងខ្លួនម្ដាយរបស់គេ។

width=467

width=467

នាង Erika មានវ័យ ៣៧ឆ្នាំ ដែលជាម្ដាយរបស់គេ បាននិយាយថា  កូនប្រុសគាត់ Pinder ហាក់បីដូចជាមានចំង់ចំណូលចិត្ដលេងគប់កាំបិតនេះ តាំងពីគេមានអាយុ ៥- ៦ឆ្នាំម្លេះ។ គេតែងតែសាកហាត់គប់កាំបិត នៅពេលដែលគេ ធ្វើកិច្ចការសាលា ឬកិច្ចផ្ទះចប់។ នេះជាវីដេអូក្លីប​ សូមចុចដើម្បីមើល៕

ដោយ៖ ណារិន្ទប្រភព៖ newsday