ភ្នំពេញៈ ជូនប្រពន្ធ ទៅផ្សារស៊ីតធីម៉ល រួចអង្គុយចាំក្នុងរថយន្ដ ត្រូវក្រុមស៊ីមពីរ តែងខ្លួនជាមនុស្សស្រីសម្រុកចូល ក្នុងរថយន្ដ ឆក់យកលុយអស់ចំនួន ៩៤០ដុល្លារ ដែលហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២១ និង ១៥នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣ នៅមុខផ្សារស៊ីតធីម៉ល តាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត សង្កាត់ វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ក្រោយកើតហេតុជិតមួយម៉ោង ទើបគេឃើញវត្ដមាននគរបាល ប៉ុស្ដិវាលវង់ ទៅអើតមើល ទីបញ្ចប់ជនរងគ្រោះ បានត្រឹមដាក់ពាក្យបណ្ដឹងប៉ុណ្ណោះ ។

តាមប្រភពបញ្ជាក់ថា ក្រុមខ្ទើយស៊ីមពីរនេះ ជាមុខសញ្ញាចាស់ ហើយត្រូវនគរបាលខណ្ឌ ៧ មករា ចាប់បាន ជា ញឹកញាប់ដែរ ហើយកន្លែងគេរកស៊ីភាគច្រើន នៅក្នុងស្ដាតអូឡាំពិក ព្រោះសម្បូរភ្ញៀវ មានរថយន្ដទំនើប ទៅ ហាត់ប្រាណនៅទីនោះ រហូតដល់ពេលយប់ ក្រុមស៊ីមពីរនេះ ចេញរកស៊ីនៅទីប្រជុំជន ដូចជាផ្សារទំនើបរាត្រី កន្លែងក្លឹបកំសាន្តសប្បាយជាដើម ។

ប្រភពព័ត៌មាន ពីបុរសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជូនប្រពន្ធទៅផ្សារទំនើបស៊ីធីម៉ល ហើយបានហូតកាបូបលុយ ពីក្នុងហោប៉ៅខោ យកប្រាក់ឲ្យប្រពន្ធ១០០ដុល្លារ ចូលផ្សារ រួចមិនបានយកទុកវិញទេ ដាក់នៅក្នុងរថយន្ត ហើយបានអង្គុយនិយាយទូរស័ព្ទ ដោយមិនបានឡុកសោរថយន្តទេ ខណៈពេលកំពុងតែ អង្គុយនិយាយទូរស័ព្ទ ស្រាប់តែជនសង្ស័យជាភេទទី៣ ម្នាក់ បានបើកទ្វាររថយន្ត ចូលទៅអង្គុយក្នុងរថយន្ត ធ្វើឲ្យ ម្ចាស់រថយន្តប្រាប់ឲ្យចេញក្រៅវិញ ត្រូវជនសង្ស័យនោះ ឆក់បានកាបូបលុយរត់ចេញមកវិញ ឡើងជិះម៉ូតូម៉ាក អាយខុន របស់បក្ខពួកគេម្នាក់ទៀត ដែលបញ្ឆេះនៅឈប់ចាំជិតនោះ រួចជាស្រេចបើកចេញទៅបាត់ ។

បុរសជាម្ចាស់កាបូប បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល វាលវង់ដោយប្រាប់ថា នៅក្នុងកាបូប ដែលជន សង្ស័យឆក់យកទៅបាត់នោះ មានប្រាក់ចំនួន ៩៥០ដុល្លារ មានកាតគ្រីរថយន្ត មួយសន្លឹក កាតគ្រីម៉ូតូ ១សន្លឹក និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមួយសន្លឹក ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល