Cristiano Ronaldo គឺជាកីឡាករដែលមានសម្ថភាព ទេព្យកោសល្យខុសគេមួយរូប ក្នុងប្រវត្តិបាល់ទាត់ ដែលទទួលបានការគាំទ្រជាច្រើន ។ តែជាទន្ទឹមនិងនោះ អ្នកដែលស្អប់ Ronaldoតែងតែនិយាយថា រូបគេជាមនុស្សក្រអ៊ើតក្រទម ឆ្មើងឆ្មៃណាស់ ។

Clipតែថ្មីៗនេះវីដេអូមួយ ត្រូវបានផុសឡើង ទៅក្នុងគេហទំព័រ Youtube ដែលធ្វើអោយទស្សនិកជននិងអ្នកស្អប់ទាំងអស់ កែប្រែគំនិតរបស់ខ្លួន មើលឃើញ Ronaldo ក្នុងផ្លូវល្អវិញ ។ វីដេអូនោះមានចំណងជើងថា Ronaldo - A Great Person ដែលជាវីដេអូមានរយៈពេល ១២ នាទីទទួលបានការចូលមើលជាច្រើន ។

Clipនៅក្នុងវីដេអូ បានផ្តិតយកទិដ្ឋភាព រាល់អំពើល្អទាំងអស់របស់ Ronaldo មកផ្គុំចូលគ្នាចេញជាវីដេអូមួយនេះឡើយ ។ ទស្សនិកជនបានបញ្ចេញមតិថា Ronaldo មិនមែនជាមនុស្ស ដូចដែលអ្នកស្អប់គិតឡើយ Ronaldo តែងតែទាក់ទង និងផ្តល់ភាពកក់ក្តៅទៅ អ្នកគាំទ្រជានិច្ច ដែលជាមួយធ្វើអោយ ពួកយើងស្រឡាញ់និងគាំទ្រ Ronaldo ជាខ្លាំង ៕

 

ប្រែសម្រួល ៖ កុសលប្រភព ៖ k14, youtube