ដើម្បីលើកទឹកចិត្តឱ្យប្រជាជនធ្វើស្រែ បណ្ដាឆាកសម្ដែងនៅលើភ្លឺស្រែ គឺជាទិដ្ឋភាពដែលងាយនឹងជួបប្រទះ នៅទឹកដី កូរ៉េខាងជើង ដែលជាប្រទេសដ៏អាថ៌កំបាំងបំផុតក្នុងពិភពលោក។
ក្រៅពីព័ត៌មានស្ដីអំពីជីវភាពរស់នៅ សង្គម វប្បធម៌ ឬក្បាលម៉ាស៊ីនរដ្ឋ ព័ត៌មានអំពីនិយមន័យសិល្បៈ កូរ៉េខាងជើង ក៏បានទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជនពិភពលោក។ ចំណុចខុសប្លែកគ្នាដ៏ធំបំផុត រវាងសិល្បៈ កូរ៉េខាងជើង និងបណ្ដាប្រទេសផ្សេងៗ នោះគឺគោលបំណងរបស់វា។ សិល្បៈរបស់ប្រទេសស្ទើរតែទាំងអស់ក្នុងពិភពលោក បង្កើតឡើង ដើម្បីបម្រើដល់តម្រូវការនៃការកំសាន្ដរបស់មនុស្សទូទៅ ប៉ុន្ដែ សម្រាប់កូរ៉េខាងជើង សិល្បៈត្រូវបានគេបង្កើតឡើងគឺដើម្បីលើកតម្កើងមេដឹកនាំប្រទេស។ឆាកសម្ដែងនៅលើភ្លឺស្រែ

នៅកូរ៉េខាងជើង ប្រជាជនតែងបានទស្សនានូវការសម្ដែង និងច្រៀងរបស់ក្រុមសិល្បៈយោធា នៅតាមវាលស្រែ។ ការសម្ដែងបែបនេះ គឺដើម្បីលើកទឹកចិត្តដល់ពលរដ្ឋឱ្យខិតខំធ្វើស្រែចំការ។ ក្រុមសិល្បៈបែបនេះ ត្រូវបានគេបំពាក់ឧបករណ៍គ្រប់គ្រាន់ គឺមិនមែនជាក្រុមសិល្បៈរាយរងដែលមិនមានការចាត់តាំងត្រឹមត្រូវនោះទេ។ សកម្មភាពសិល្បៈវប្បធម៌នៅកូរ៉េខាងជើង គឺសុទ្ធិតែត្រូវស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងពីបក្ស និងរដ្ឋ។
នៅកូរ៉េខាងជើង ក្រុមសិល្បៈ ត្រូវបានគេបែងចែកគោលដៅយ៉ាងច្បាស់លាស់ ក្នុងនោះមានក្រុមខ្លះ ធ្វើសកម្មភាពសម្រាប់តែបម្រើដល់ក្រុមមេដឹកនាំ ចំណែកក្រុមសិល្បៈខ្លះ ឆាកសម្ដែងរបស់ពួកគេ គឺនៅឯវាលស្រែ ហើយអ្នកគាំទ្ររបស់ពួកគេ គឺកសិករ។ ថ្វីបើជាក្រុមចម្រៀងនៅតាមវាលស្រែ ប៉ុន្ដែសិល្បករម្នាក់ៗ ត្រូវបានទាមទារឱ្យមានចំណេះជំនាញខ្ពស់។ ពួកគេត្រូវស្លៀកពាក់ឯកសណ្ឋានជាទាហាន និងសម្ដែងតាមរបៀបដ៏មានវិន័យ។ បណ្ដាបទចម្រៀងដែលត្រូវបានលើកយកមកច្រៀង ដើម្បីលើកទឹកចិត្តកសិករ គឺសុទ្ធតែជាចម្រៀងលើកតម្កើងមេដឹកនាំជាតិ និងសរសើរបក្ស។អ្នកចម្រៀងមិនលើកតម្កើងមេដឹកនាំ ឬបក្សនឹងត្រូវស្លាប់

តារាចម្រៀង Hyon Song-wol ធ្លាប់ត្រូវគេជឿថា ជាស្រីកំណាន់របស់ Kim Jong un ត្រូវបានគេប្រហារជីវិត។
នៅកូរ៉េខាងជើង មានលក្ខខណ្ឌដែលក្រុមអ្នកសិល្បៈនិយាយតៗគ្នាថា “ភាពច្នៃប្រឌិតទាំងអស់ មិនត្រូវស្ថិតនៅក្រៅរង្វង់នៃការលើកតម្កើងមេដឹកនាំ”។ ដូច្នេះ ក្រៅពីការសរសើរទឹកដី ជនជាតិខ្លួនឯង តំបន់ល្បីឈ្មោះ បទចម្រៀងស្ទើរតែទាំងអស់របស់កូរ៉េខាងជើង គឺនៅតែចាកមិន ឆ្ងាយអំពី ការសរសើរអតីតមេដឹកនាំជំនាន់មុនៗរបស់ខ្លួនដដែល។ប្រការខាងលើនេះ ហាក់ដូចជាដើរបញ្ច្រាស់ទៅនឹងភាពច្នៃប្រឌិតក្នុងវិស័យសិល្បៈ ប៉ុន្ដែវាគឺជាគោលការណ៍នៅកូរ៉េខាងជើង។ ព្រោះថា ប្រសិនមានការប្រព្រឹត្តផ្ទុយពីនេះ សិល្បករ សិល្បការិនី អាចនឹងត្រូវប្រឈមនឹងការកាត់ទោស ក្នុងនោះក៏មានទោសប្រហារជីវិត។
អ្នកសិល្បៈនៅកូរ៉េខាងជើង សុទ្ធតែរំឭកគ្នាទៅវិញទៅមក នូវពាក្យស្លោកមួយ ៖ “រួមគ្នាច្រៀងលើកតម្កើងមេដឹកនាំ” ។ ព្រោះថា ការប្រព្រឹត្ដផ្ទុយពីនេះ នឹងត្រូវស្លាប់។ជាក់ស្ដែង ទាក់ទិននឹងបញ្ហាខាងលើ ដែលបានធ្វើឱ្យកក្រើកវិស័យសិល្បៈកូរ៉េខាងជើង នោះគឺករណីប្រហារជីវិតសិល្បករ សិល្បការិនីមកពីក្រុមតន្ដ្រី Unhasu និង Wangjaesan Light Music ចំនួន ១២រូប ក្នុងនោះ មានតារាចម្រៀង Hyon Song-wol ដែលធ្លាប់ជាស្រីស្នេហ៍មួយរយៈពេលរបស់មេដឹកនាំ Kim Jong-un ។ ក្រុមចម្រៀងខាងលើនេះ ត្រូវបានចោទប្រកាន់ថា បានថតរឿងសិច និងបញ្ចេញលក់ក្នុងទីផ្សារ។ ប៉ុន្ដែ តាមពិត បន្ទាប់ពីត្រូវបានបញ្ចេញជាសាធារណៈ វីដេអូ ដែលត្រូវបានអាជ្ញាធរកូរ៉េខាងជើងចោទថាជាវិដេអូសិច នោះ វាគ្រាន់តែជាចម្រៀងមួយបទដែលក្រុមអ្នកសិល្បៈ ច្រៀង និងរាំទៅតាមបទចម្រៀងមួយបទរបស់អាមេរិកតែប៉ុណ្ណោះ។
រូបភាពខាងលើ ត្រូវបានកាត់ចេញពីវីដេអូ ដែលកូរ៉េខាងជើងយល់ថា ជាភ័ស្ដុតាងមួយ ធ្វើឱ្យតារាចម្រៀងស្រី នាង Hyon Song-wol រួមទាំងសិល្បករ សិល្បការិនី ១១រូបផ្សេងទៀតមកពីក្រុមតន្ដ្រី Unhasu និង Wangjaesan Light Music ត្រូវបានកាត់ទោសប្រហារជីវិត។
ក្រុមគ្រួសារអ្នកទោសក៏ត្រូវចាប់ទៅធ្វើពលកម្ម
ក្រៅពីការប្រហារជីវិត “អ្នកប្រព្រឹត្តខុស” ក្រុមគ្រួសាររបស់ បណ្ដា “ជនល្មើស” ក៏ត្រូវបានចាប់បញ្ជូនទៅ “កែប្រែ” ដោយត្រូវពលកម្មរយៈពេលយូរ តាមទម្លាប់ “ដាក់ទោសបីជំនាន់” នៅកូរ៉េខាងជើងផងដែរ៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
កូរ៉េខាងជើង ៖ មិនយំស្រណោះមេដឹកនាំប្រទេស គឺត្រូវមានទោស
ស្អាតខុសធម្មជាតិ ជារឿងខុសច្បាប់ នៅកូរ៉េខាងជើង
ក្ដីបារម្ភរបស់អ្នកម្ដាយ វ័យ ៨០ បង្ខាំងកូនក្នុងទ្រុង ជាង ៤០ឆ្នាំ(មានវីដេអូ)
ពិធីបុណ្យរដូវរងាពីរសប្ដាហ៍ របស់កុលសម្ព័ន្ធ Kalasha
កុមារីអាយុ ២ឆ្នាំ រើសអេតចាយ ដើម្បីរកប្រាក់មើលជម្ងឺ
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ SH