យល់ដឹង៖ បញ្ហាឡើងទំងន់ជាប្រការមួយដែលមនុស្សទូទៅ មានការភ័យខ្លាច និងមិនចង់អោយវាកើតឡើងនោះទេ។ ការឡើងទំងន់គឺធ្វើអោយមនុស្ស មានភាពលំបាកនៅ ក្នុងខ្លួន ពិបាកធ្វើចលនា និងជាពិសេសឆាប់រងនូវការកើតជម្ងឺផ្សេងៗ។

តាមការសិក្សារបស់​​​ សាកលវិទ្យាល័យ Tel Aviv University នៃប្រទេសអ៊ីស្រាអ៊ែល (Israel) បានអោយដឹងថា ៥​ ចំណុចខាងក្រោមនេះ អាចធ្វើអោយមនុស្សរក្សាទំងន់របស់ខ្លួនបានយ៉ាងមានប្រសិទ្ទិភាព។width=450

width=450

 ១. ធ្វើលំហាត់ប្រាណជាប្រចាំ      ការធ្វើលំហាត់ប្រាណមានសារសំខាន់ណាស់ចំពោះសុខភាពយើង ដូច្នេះយើងម្នាក់ៗគួរ      តែឆ្លៀតពេលយ៉ាងណា ហាត់ប្រាណអោយបាន ១៥ នាទីក្នុងថ្ងៃដែរ។ ការហាត់ប្រាណមិន      ត្រឹមតែធ្វើអោយយើង មានសុខភាពរឹងមុំា ឈ្នះអស់ជម្ងឺផងទាំងពួងទេ តែវាថែមទាំងធ្វើ      អោយយើងអាចរក្សាទំងន់បានយ៉ាងល្អផងដែរ។ ការស្រាវជ្រាវមួយនៃ សាកលវិទ្យាល័យ      Tel Aviv បានអោយដឹងថា ការដើរចុះឡើង ១៥ នាទីពេលម៉ោងយើងសម្រាក វាប្រសើរជាង       អង្គុយមើលទូរសទ្សន៍ ១​ម៉ោងទៅទៀត។width=450២. កុំញាំអាហារដែលផ្អាប់ទុកយូរ (ម៉ាស៊ីនក្លាសេក៏ដោយ)     អ្នកមិនត្រូវញាំអាហារ ដែលផ្អូមជូរញឹកញាប់ពេកទេ ដូចជា ជ្រក់ ឬផ្អក ជាដើម។ ប្រការ     មួយទៀត៖ អាហារដែលក្លាសេក៏មិនគួរបរិភោកញឹកញាប់ពេកដែរ ពោគឺអ្នកត្រូវទិញហើយ     ចំអិនស្រស់ៗ ភ្លាមៗតែម្ដង។ width=450width=450៣. ទិញឥវ៉ាន់នៅផ្សារទំនើប     ផ្សារទំនើបជាកន្លែងមួយដ៏ល្អបំផុតសម្រាប់លោកអ្នកពេលបច្ចុប្បន្ន ព្រោះផ្សារទំនើបជា     កន្លែងដែលមានលក់គ្រឿងបរិភោគជាច្រើនមុខ ជាពិសេសជារបស់របរគឺមានគុណភាណ     ខ្ពស់តាមស្ដង់ដារទៀតផង។ អ្នកក៏អាចទិញនូវ បន្លែ ផ្លែឈើស្រស់ និងសាច់ដែលមានជាតិ     ប្រូតេអ៊ីនខ្ពស់ ក្នុងការទ្រទ្រង់សុខភាពលោកអ្នកផងដែរ។width=450៤.​ សម្រាកអោយបានគ្រប់គ្រាន់      តាមការស្រាវជ្រាវមួយនៃសាកលវិទ្យាល័យ Chicago សរដ្ឋអាមេរិក បានអោយដឹងថា      មនុស្សដែលគេងមិនបានគ្រប់ម៉ោងតែ ៣ ម៉ោងនឹងត្រូវបាត់បង់ថាមពល ៨៤០ គីឡូស៊ូល       (Kilojoules) នេះជាផលប៉ះដល់សុខភាពយ៉ាងខ្លាំងក្លា ដែលមនុស្សគ្រប់រូបត្រូវតែជៀសវាង      ហើយទទួលយកការគេងអោយបាន​ គ្រប់គ្រាន់ ទៀងទាត់​ និងត្រឹមត្រូវបំផុត។width=450៥. ជួបលោកវេជ្ជបណ្ឌិតអោយបានទៀតទាត់​​​​      បញ្ហាចុងក្រោយនេះ គឺមនុស្សភាគច្រើនតែងតែមានការធ្វេសប្រហែស ពីព្រោះតែអ្នក      ខ្លះបានគិតថា ការជួបលោកគ្រូពេទ្យ ធ្វើអោយគេអស់លុយ ខាតពេលវេលា និងម្យ៉ាងទៀត      អ្នកខ្លះក៏ខ្លាចថ្នាំពេទ្យ ឬម្ជុលជាដើម។ ការទៅពិគ្រោះជម្ងឺជាមួយលោកគ្រូពេទ្យ អោយតាម      ការកំណត់ និងទៀងទាត់ (ពោលគឺយ៉ាងហោចណាស់អោយបាន ៣ ខៃម្ដង)​ ពិតជាមានប្រ      ប្រសិទ្ទិភាពណាស់ ព្រោះលោកគ្រូពេទ្យអាចដឹងពីអាការនៃជម្ងឺរបស់យើង និងជាពេសេស       គឺរបបអាហារយើងផងដែរ៕width=450

ដោយ៖ សារិនប្រភព៖yahoo