ព័ត៌មានអន្តរជាតិ ៖ ជាមួយនឹងសោកនាដកម្មគ្រោះថ្នាក់ធម្មជាតិ ខ្បល់ព្យុះទីហ្វុងដ៏មានឥទ្ធិ ពលបំផុត ប្រចាំឆ្នាំ ដែលបានវាយប្រហារទៅលើ ភាគកណ្តាលនៃប្រទេសហ្វីលីពីន កាលពី ប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបណ្តាលអោយមនុស្សជិត ​៣ ពាន់នាក់ស្លាប់បាត់បង់ជីវិត ខណៈពេលដែលរាប់លាននាក់ផ្សេងទៀត​ រងនូវផលប៉ះពាល់អវិជ្ជមានរួមមាន  បាត់បង់ផ្ទះ សម្បែង រងរបួសធ្ងន់ និងស្រាល ជាដើម។

ជាមួយនឹងកម្លាំងខ្យល់ព្យុះ  ដ៏មានឥទ្ធិពលប្រចាំឆ្នាំ មួយនេះ   ត្រូវបានគេស្គាល់ឈ្មោះថា ហាយយ៉ាន់ ពោលគឺ  មានកម្លាំងវាយប្រហារ  បោកបក់ដល់ទៅ  ៣២០ គ.ម ឯណោះក្នុង មួយម៉ោ ង ។  ដោយឡែក មកទល់នឹងខណៈនេះ  បើតាមការអោយដឹងពីប្រភពសារព័៍ត៌ មានពិភពលោក   បានគូសបញ្ជាក់បន្ថែមអោយដឹងថា  ក្រុមមនុស្សដែលជាប្រជាពលរដ្ឋ រស់នៅ ក្នុងប្រទេសហ្វីលីពីន    ពោលគឺ នៅតំបន់រងការវាយប្រហារ  នាភាគកណ្តាលប្រទេសនោះ ក៏កំពុងតែជួបបញ្ហាប្រឈមជាខ្លាំង   កង្វះទឹកស្អាត  កង្វះចំណីអាហារ និង ទីជម្រកជាដើម ដែលញ៉ាំងអោយពួកគាត់ដង្ហើយហៅរកជំនួយសង្គ្រោះជាបន្ទាន់។

យ៉ាងណាមិញ ជាមួយនឹងសកម្មភាពមនុស្សធម៌ បណ្តាប្រទេសលើពិភពលោកបានផ្តល់ ជាចំណីដោយនៅក្នុងនោះរួមមានថវិការ ក៏ដូចជា   ស្បៀងជាច្រើនផ្សេងទៀតផងដែរទៅ អោយរដ្ឋាភិបាលប្រទេសហ្វីលីពីន។ ដោយឡែក បើនិយាយពីបេក្ខភាពវីដេអូខាងក្រោម នេះវិញ ត្រូវបានរកអោយឃើញថា    ទើបតែបានចេញផ្សាយនោះទេ  ក្រោយពីកើតមាន គ្រោះធម្មជាតិ កាលពីសប្តាហ៍កន្លងទៅ ដោយនៅក្នុងនោះគេ  គេឃើញកម្លាំងខ្បល់ព្យុះ បក់បោក កើតឡើងជាទឹកជំនន់ លេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែង   ភ្លាមៗតែម្តង មើលទៅពិតជាគួរអោយស្ងើចណាស់។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ៖

ប្រែសម្រួល ៖ កុសល ប្រភព ៖ ស្កាយ