ភ្នំពេញ ៖ ក្រុមចោរប្លន់ ចំនួន ៥នាក់ ក្នុងចំណោមបក្ខពួកទាំង ១០នាក់ ដែល បានធ្វើសកម្មភាព បាញ់ប្លន់យ៉ាងសាហាវ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដា ខេត្ដ ដូចជា ខេត្ដតាកែវ ខេត្ដកណ្ដាល ត្រូវ បានកម្លាំងនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំ ពេញ សហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ព្រម ទាំងមានការចូលរួម ពីសំណាក់កម្លាំងនគរ បាលតាមបណ្ដាខណ្ឌ និងបណ្ដាខេត្ដទាំង នោះ បើកការស្រាវជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួន បញ្ជូនទៅ តុលាការ ហើយ ត្រូវបានចៅក្រម សម្រេចឃុំខ្លួនដាក់ពន្ធនា គារ ខណៈដែលបក្ខពួក និងមេខ្លោងចំនួន ៥ នាក់ផ្សេងទៀត បាន និងកំពុងរត់គេចខ្លួន។

ការបង្ហាញមុខ ក្រុមចោរប្លន់ប្រដាប់ អាវុធ ដែលបានធ្វើសកម្មភាពបាញ់ប្លន់ជន រងគ្រោះ យកម៉ូតូ យកគ្រឿងអលង្កា និង ទ្រព្យសម្បត្ដិដ៏សាហាវ នាពេលកន្លងមក ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ នោះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០១៣ ក្រោមវត្ដមានរបស់ លោកវរសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរង នគរបាល និងជាប្រធានការិយាល័យកណ្ដាល យុត្ដិធម៌ និងលោក អេង សោភា ប្រធាន ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ភ្នំពេញ ។

នៅក្នុងសន្និសីទកាសែត បង្ហាញមុខក្រុម ចោរប្លន់ទាំ ៥នាក់ខាងលើនេះ លោក ជួន ណារិន្ទ បានថ្លែងថា ប្រតិបត្ដិការតាមចាប់ ក្រុមចោរទាំងនេះ បានធ្វើឡើង ចាប់ពី ថ្ងៃទី ០៣ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៣ ហើយបក្ខពួកចំនួន ៥នាក់ផ្សេងទៀតដែល កម្លាំងសមត្ថកិច្ច បានកំណត់អត្ដសញ្ញាណ រួចទៅហើយនោះ បាន និងកំពុង រត់គេចខ្លួន។

លោក ជួន ណារិន្ទ បានបន្ដថា ជនសង្ស័យ ទាំង ៥នាក់ ខាងលើនេះ រួមជា មួយបក្ខពួក ប្រមាណ ១០នាក់ បានចែកគ្នា ជាក្រុម ធ្វើសកម្មភាពប្លន់ បាញ់យកម៉ូតូ យកគ្រឿងអលង្កា និងយកកាបូបលុយ ប្រមាណ ១៥ដង ក្នុងនោះនៅរាជធានីភ្នំ ពេញ ចំនួន ១១ដង ខេត្ដតាកែវ ចំនួន ៣ ដង និងខេត្ដកណ្ដាល ក្នុងស្រុកអង្គស្នួល ចំនួន ១ដង ដែលបណ្ដាលឱ្យជនរងគ្រោះ ស្លាប់ និងរងរបួស ព្រមទាំងបាត់បង់ទ្រព្យ សម្បត្ដិ អស់ជាច្រើនផ្សេងទៀត ។

បើតាមលោក ជួន ណារិន្ទ ក្រោយពី មានករណីបាញ់ប្លន់ ជាបន្ដបន្ទាប់ខាងលើ នេះរួចមក ស្នងការនគរបាលរាជធានីភ្នំ ពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន បញ្ជាឱ្យកម្លាំងនគរបាលជំនាញ បើកការ ស្រាវជ្រាវ ដោយមានកិច្ចសហប្រតិបត្ដិការ យ៉ាងល្អពីកម្លាំងនគរបាល នាយកដ្ឋានព្រហ្ម ទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងនគរ បាលតាម បណ្ដាខណ្ឌ និងកម្លាំងនគរបាលតាមបណ្ដា ខេត្ដ ហើយឈានទៅដល់ការឃាត់ខ្លួនជន សង្ស័យទាំង ៥នាក់ ក្នុងនោះ ៣នាក់ជាជន ដៃដល់ ក្នុងការបាញ់ ជនរងគ្រោះ ពេលធ្វើ សកម្មភាពម្ដងៗ ។

ជនសង្ស័យទាំង ៥នាក់ ដែលត្រូវបាន ឃាត់ខ្លួន ក្នុងរយៈពេលជិត ១០ថ្ងៃមកនេះ លោក ជួន ណារិន្ទ បានបញ្ជាក់ថា ទី១ ឈ្មោះ សុខ វុទ្ធី ហៅ សុខ ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល លេខ អា ១៣ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញ ខណ្ឌ សែនសុខ មុខរបរ ជាកម្មករសំណង់ ដែល ជននេះ ត្រូវបានឃាត់ខ្លួន កាលពី វេលា ម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០១៣ ទី២ ឈ្មោះ ប៊ូ សំណាង  ហៅ ជិន ភារម្យ ហៅ រិន ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ ១០៦ក្រុម ទី២ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ត្រូវបានឃាត់ខ្លួន កាលពីវេលា ម៉ោង ២ និង៣០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី០៤ ខែឧសភា ទី៣ ឈ្មោះ សួន មឿន  ហៅ ស្រី សារ៉ន ភេទប្រុស អាយុ ៣១ឆ្នាំ  ស្នាក់នៅបន្ទប់ជួល ភូមិឫស្សី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ មុខរបរ មិនពិត ប្រាកដ ត្រូវបាន ឃាត់ខ្លួនកាលពីវេលាម៉ោង ២ និង៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៣ ទី៤ ឈ្មោះ វ៉ែន ចន្ថា ហៅ វ៉ែនតា ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅ ផ្ទះជួល លេខ ១៥៦ ផ្លូវលេខ ៤៩៨ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរ ជាង ដែក ឃាត់ខ្លួននៅវេលាម៉ោង ១០ និង៣០  នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣  និងទី៥ ឈ្មោះ នួន សេរី ហៅ នួន ចាន់វិបុល  ហៅ ក្រោះ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់ នៅផ្ទះលេខ ៨២ ផ្លូវលេខ ២១៥ សង្កាត់ វាលវង់ ខណ្ឌ ៧មករា មុខរបរ មិនពិត ប្រាកដ ឃាត់ខ្លួននៅវេលាម៉ោង ៩ព្រឹក ថ្ងៃ ទី១១ ខែឧសភា ឆ្នាំ ២០១៣ ។

លោក ជួន ណារិន្ទ បានបន្ដថា ក្រោយ ពីការឃាត់ខ្លួន ជនសង្ស័យទាំងនេះកម្លាំង នគរបាលរបស់លោក បានដកហូតវត្ថុតាង មួយចំនួន រួមមាន ម៉ូតូចំនួន ២គ្រឿង ១ គ្រឿងម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១ពូ-១០០៨ របស់ ជនរងគ្រោះ ទី២ ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខ តាកែវ ១ះ-៣៧២៣ អាវុធខ្លី ៣ដើម រួមមាន កា៥៩ ២ដើម និងកា ៥៤ ១ដើម វិទ្យុទាក់ទង ទូរ ស័ព្ទដៃចំនួន ៤គ្រឿង កាបូបយួរដៃរបស់ ស្ដ្រីចំនួន ១៤ ស្លាកលេខម៉ូតូចំនួន ២បន្ទះ ក្នុងនោះមានទាំងស្លាកលេខ ខម ផងដែរ ប៊ូឡុង សម្រាប់ចាប់ស្លាកលេខម៉ូតូមួយ ចំនួន និងប័ណ្ណបើកបររថយន្ដមួយសន្លឹក របស់ឈ្មោះ នួន សិរី ។

ស្នងការរងនគរបាលរូបនេះ បានរំលឹក ថា ក្រុមចោរប្លន់ប្រដាប់អាវុធខាងលើបាន ធ្វើសកម្មភាពជាច្រើនលើក នៅក្នុងរាជធានី ភ្នំពេញ ដូចជា ការបាញ់ប្លន់យក ម៉ូតូ បណ្ដាល ឱ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីយប់ថ្ងៃ ទី០៣ ខែឧសភា នៅផ្លូវលំ សង្កាត់ប្រទះ ឡាង ខណ្ឌដង្កោ បណ្ដាលឱ្យជនរងគ្រោះជា ស្ដ្រីរងរបួសធ្ងន់ ៣ គ្រាប់ ប៉ុន្ដែ ពេលនោះ ដោយសារកម្លាំងនគរបាល ខណ្ឌដង្កោ ដឹកនាំដោយលោកអធិការខណ្ឌ យឹម សារ៉ាន់ បានបង្ក្រាបភ្លាមៗ ហើយឃាត់ខ្លួនជន សង្ស័យ២នាក់ ។

ក្រុមចោរប្លន់ទាំងនេះបាន ធ្វើសកម្មភាពបាញ់ជនរងគ្រោះ ដណ្ដើម កាបូបលុយកាលពីយប់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៣ ខណៈដែលជនរងគ្រោះជិះ រថយន្ដទៅ ដល់ផ្ទះ ស្ថិតនៅសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ ។ ក្រោយពីធ្វើ សកម្មភាពប្លន់រួច បក្ខពួកទាំងនេះបានធ្វើ ដំណើរទៅខេត្ដតាកែវ ហើយប្លន់ម៉ូតូពី ប្រជាពលរដ្ឋ នៅស្រុកត្រាំងដោយបាញ់ ១ គ្រាប់ត្រូវភ្លៅឆ្វេង រួចហើយយកម៉ូតូទាំង២ គ្រឿង របស់ជនរងគ្រោះគេចខ្លួនបាត់ ។

ជាមួយគ្នានេះ ជនសង្ស័យកាលពីយប់ រំលងអាធ្រាត្រ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១២ បានបាញ់ប្លន់សម្លាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យកម៉ូតូគេចខ្លួនបាត់ ហើយ នៅយប់ថ្ងៃទី១៤ ខែមេសា ជនសង្ស័យ ពេលធ្វើដំណើរដល់ស្រុកសំរោងខេត្ដតាកែវ បានបាញ់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋនៅទី នោះទៀត ។

ក្រោយមក នៅយប់ថ្ងៃទី២៣ ខែមេសា  ជនសង្ស័យក៏បានធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋ ដែលចតនៅតាមផ្លូវគេច ខ្លួនបាត់ដោយសុវត្ថិភាព នៅក្នុង ខេត្ដតាកែវ។

ករណីផ្សេងទៀត កាលពីយប់ទៀបភ្លឺ ឆ្នាំ ២០១២ ក្រុមចោរទាំងនេះដែលមានគ្នា ៥នាក់ បានប្លន់យករថយន្ដឡង់រ៉ូវែ១គ្រឿង នៅជាប់ភោជនីយដ្ឋានតាយតាយ រួចហើយ យកទៅប្លុងចោលនៅខណ្ឌមានជ័យ ដោយ សារតែរថយន្ដបែកកង់ ។ ដោយឡែកកាល ពីខែធ្នូ ឆ្នាំ ២០១២ នៅជិតភោជនីយដ្ឋាន ហ្សង់អេលីហ្សេ ខណ្ឌ ចំការមន ជនសង្ស័យ បានភ្ជង់ជនរងគ្រោះ និងបាញ់ចំនួន ៣គ្រាប់  រួចយកម៉ូតូគេចខ្លួនបាត់ ។

កាលពីយប់ក្នុងឆ្នាំ ២០១២ នេះដែរ ជន សង្ស័យក៏បានភ្ជង់ទៅលើជនរងគ្រោះ កំពុង អង្គុយរាប់លុយលើតុក្នុងផ្ទះ នៅសង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រួចហើយ បាញ់ គំរាមឡើងលើ និងបាញ់សំដៅជនរងគ្រោះ ៥គ្រាប់ បន្ទាប់មកគេចខ្លួនបាត់ ។ កាលពី យប់ខែមករា ឆ្នាំ ២០១៣ ក្រុមចោរទាំង នេះ បានប្លន់យកកាបូបស្ទាយ ពីជនរងគ្រោះ ស្ថិតនៅជិតការិយាល័យ ប្រឆាំងគ្រឿង ញៀន ។

កាលពីយប់ក្នុងឆ្នាំ ២០១២ ជនសង្ស័យ ទាំងនេះ បានភ្ជង់យកកាបូបលុយពីជនរង គ្រោះ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ ។កាលពីរសៀល ក្នុងខែមីនា ឆ្នាំ ២០១៣ ក្រុមចោរទាំងនេះ បានចូលទៅប្លន់ ក្នុងបុរីមួយ បន្ទាប់ពីជនរងគ្រោះ ត្រឡប់មកពី កំពង់សោម ហើយប្រមូលយកគ្រឿង អលង្កា លុយកាក់ និងទ្រព្យសម្បត្ដិ ជាច្រើន គេចខ្លួនបាត់ដោយសុវត្ថិភាព ។

កាលពីព្រឹកទៀបភ្លឺ ខែមេសា ឆ្នាំ២០១៣ ជនសង្ស័យទាំងនេះ បានប្លន់ម៉ូតូពីស្ដ្រីម្នាក់ នៅភូមិបឹងរមាស់ ឃុំទួលព្រិច ស្រុកអង្គ ស្នួល បណ្ដាលឱ្យជនរងគ្រោះស្លាប់រួច ហើយ យកម៉ូតូគេចខ្លួនបាត់ ។

កាលពីយប់ក្នុងខែកុម្ភៈ ឆ្នាំ ២០១៣ ក្រុមចោរទាំងនេះ ស្ថិតនៅចំណុចមុខផ្សារ សុវណ្ណា បានភ្ជង់ស្ដ្រីម្នាក់ ពេលកំពុងចុះពី លើរថយន្ដ ហើយនាំជនរងគ្រោះទៅដល់ រង្វង់មូលចោមចៅ និងយកជនរងគ្រោះទៅ ទម្លាក់ចោល នៅជិតសួនកំសាន្ដចំការព្រីង រួចជិះរថយន្ដគេចខ្លួនបាត់ ហើយករណីមួយ ទៀត កាលពីយប់ទៀបភ្លឺថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៣ ជនសង្ស័យទាំងនេះបានប្លន់ ជនរងគ្រោះនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌ ពោធិ៍សែនជ័យ ដោយបាញ់ជនរងគ្រោះ ចំនួន ២គ្រាប់ ហើយយកម៉ូតូគេច ខ្លួនបាត់។

លោក ជួន ណារិន្ទ បានបញ្ជាក់ថា ជន សង្ស័យចំនួន ៥នាក់ផ្សេងទៀត ដែលជា បក្ខពួក ហើយបាន និងកំពុងរត់គេចខ្លួន នោះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោក ស្គាល់អត្ដសញ្ញាណអស់ហើយ និងកំពុង តាមចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវ ច្បាប់ ។

ជាមួយគ្នានេះ លោកស្នងការរងបាន សម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ ជីវិត រងរបួស និងបាត់បង់ទ្រព្យសម្បត្ដិ ដោយសារក្រុមចោរប្លន់ទាំងនេះ ហើយ កម្លាំងសមត្ថកិច្ចរបស់លោក នឹងខិតខំប្រឹង ប្រែងកាន់តែខ្លាំងឡើង តាមបង្ក្រាបក្រុម ចោរប្លន់ដែលនៅសេសសល់ ៕

Photo

Photo

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល