យោងតាមគេហទំព័រ MCOT របស់ថៃកាលពីថ្ងៃ ទី១៦ មករា បានចេញផ្សាយ ដោយ ដកស្រង់សំដីនាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា ដែលថ្លែងនាថ្ងៃទី១៦ មករា នោះថា ការប្តឹងឧទ្ធរណ៍ ដើម្បីទទួលបានការអនុញ្ញាតនៅក្រៅឃុំដោយការបង់ប្រាក់ធានាសំរាប់ពលរដ្ឋថៃ៥នាក់ ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃ.សប្រទេសកម្ពុជាពីបទចូលទឹកដីកម្ពុជាដោយខុសច្បា ប់នោះ នឹងត្រូវធ្វើឡើងក្នុងសប្តាហ៍នេះ ។ លោកនាយករដ្ឋមន្ត្រីអាប់ភីស៊ីត បានលើកឡើងដូច្នេះក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយចាក់ផ្សាយតាមទូរទស្សន៍ និងវិទ្យុប្រចាំសប្តាហ៍របស់លោក ។លោកអាប់ភីស៊ីត ថ្លែងគូសបញ្ជាក់ជាថ្មីម្តងទៀតថា ពលរដ្ឋថៃ៧នាក់ដែលត្រូវបានចាប់ខ្លួនដោយទាហានកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ធ្នូ២០១០ កន្លងមក គឺចាប់ខ្លួនក្នុងទឹកដីកម្ពុជា ប៉ុន្តែទោះបីជាបែបណាក្តី រដ្ឋាភិបាលរបស់លោកនឹងខិតខំព្យាយាមជួយពួកគេ ហើយរហូតមកដល់ពេលនេះ២នាក់ក្នុងចំណោមពួកគេត្រូវបានអនុញ្ញាតឱ្យស្ថិតនៅក្រៅឃុំដោយក ារបង់ប្រាក់ធានា ចំណែកការប្តឹងឧទ្ធរណ៍ដើម្បីទទួលបានការអនុញ្ញាតឱ្យស្ថិតនៅក្រៅឃុំដោយការបង់ប្រាក់ ធានាសំរាប់៥នាក់ទៀតនោះ នឹងត្រូវធ្វើឡើងក្នុងសប្តាហ៍នេះ ។ជនជាប់ចោទសៀម២នាក់ក្នុងចំណោមទាំង៧នាក់ គឺលោក Panich Vikitsreth សមាជិកសភាគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាចរបស់លោកអាប់ភីស៊ីត និងស្ត្រីម្នាក់ទៀតត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំដោយការបង់ប្រាក់ធានា១០.០០០បាត ។គេហទំព័រ MCOT បានដកស្រង់សំដីលោកអាប់ភីស៊ីត ទៀតថា ការកាត់ទោសរបស់តុលាការកម្ពុជាចំពោះពលរដ្ឋថៃទាំង៧នាក់នោះគួរតែបញ្ចប់នៅសប្តាហ ៍នេះ ។ បង្គោលឡាក់លេខ៤៦ និងលេខ៤៧ បង្ហាញច្បាស់ណាស់ថា តើទឹកដីកម្ពុជានៅត្រង់ណា និងទឹកដីថៃនៅត្រង់ណា ពួកពលរដ្ឋថៃគួរតែដឹងថា បង្គោលឡាក់នីមួយៗ មិនអាចស្ថិតនៅក្នុងទឹកដីខាងណានោះទេ វាជាសីមាខណ្ឌចែកខ្សែបន្ទាត់ព្រំដែន ហើយជាក់ស្តែងគឺពលរដ្ឋថៃ៧នាក់ចូលផុតជ្រៅមកក្នុងទឹកដីកម្ពុជាគឺហួសបង្គោលឡាក់លេ ខ៤៦ទៅទៀត ៕
