កំពង់ចាមៈ បន្ទប់ផ្ទះជួល មួយកន្លែង បានឆេះកាលពី វេលាម៉ោង ៩និង១០នាទី យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម បណ្តាលមកពី ឆ្លងចរន្តអគ្គិ-សនី មានការខូចខាតអស់ប្រាក់ ចំនួន២២០០ដុល្លារ និងទ្រព្យសម្បត្តិ មួយចំនួនទៀត។

នាយប៉ុស្តិ៍ នគរបាល សង្កាត់បឹកុក លោក តុង ម៉េង បានឲ្យដឹងថា អ្នកជួលបន្ទប់នោះ មានឈ្មោះ មិត សំអុន ភេទស្រី អាយុ៤៨ឆ្នាំ មានមុខរបរលក់សាច់ គោអាំង ។

ចំណែក ម្ចាស់ផ្ទះជួល មានឈ្មោះថៃ ស៊ូហ៊ាង ភេទស្រី អាយុ៣២ឆ្នាំ ។ នាយប៉ុស្តិ៍ ដដែលបានបន្តទៀតថា អគ្គីភ័យខាងលើ គឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។ ក្នុងហេតុការណ៍នោះ ស្ត្រីជួលបន្ទប់នោះ បានខូចខាតអស់ ទឹកប្រាក់ ចំនួន ២២០០ដុល្លារ និងទូរទស្សន៍ អាំភ្លី ធុងបាស់ រួមជាមួយ សម្ភារៈប្រើប្រាស់ មួយចំនួនទៀត ។

លោក មេប៉ុស្តិ៍ក៏បានឲ្យដឹងដែរថា អគ្គីភ័យខាងលើនោះ ពេលកើតហេតុភ្លាមៗ លោក ឧត្តមសេ-នីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត បានអន្តរាគមន៍ ឲ្យរថយន្តពន្លត់អគ្គីភ័យ ចុះបាញ់ទឹកពន្លត់បានទាន់ពេលវេលា ទប់ស្កាត់មិនឲ្យភ្លើងរាលដាល ដល់ផ្ទះក្បែរៗនោះទេ គឺឆេះតែបន្ទប់មួយប៉ុណ្ណោះ ហើយបន្ទាប់ពីសមត្ថកិច្ចបានប្រើទឹកអស់២ រថយន្តភ្លើង ក៏រលត់ជាស្ថាពរ ។ ជាមួយគ្នានោះ ក៏មានកម្លាំង កងរាជអាវុធហត្ថខេត្ត បានចុះជួយអន្តរាគមន៍ ផងដែរ៕

Photo

Photo

Photo

Photo

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល