កូនប្រសារតិរិច្ឆានដេញកាប់ឪពុកក្មេកទំលាក់ស្រែ រួចចាក់ទម្លុះបេះដូងដោយសារតែរឿង
បន្ដិចបន្ដួចក្នុងសង្គមគ្រួសារ។ នេះជារឿងកាលពីមួយឆ្នាំមុនក៏ពិតមែន ប៉ុន្ដែវាបានបង្ហាញ
ថា អ្នកសាងអំពើអាក្រក់នឹងទទួលបានលទ្ធផលអាក្រក់។
អនុវត្តដេកាប្រហារជីវិត
កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១២ ទំព័រ GDQP របស់វៀតណាម បានចេញផ្សាយអត្ថបទ
មួយដែលយើងស្ទើរតែមិនអាចជឿបាន ដោយរៀបរាប់ថា ៖
ចាកចេញពីស្រុកកំណើតដ៏ក្រីក្ររបស់ខ្លួននៅខេត្ត ទានហ្សាង Le Van Nho បានធ្វើដំណើរ
ទៅទីក្រុង និងរស់នៅជាមួយ Nguyen Thi Gai ដូចជាប្ដី ប្រព័ន្ធ នាឆ្នាំ ១៩៩៦។ ថ្វីបើនៅក្នុង
ផ្ទះខាងស្រី ក្នុងសង្កាត់ Vinh Loc A ខណ្ឌ Binh Chanh ក្រុង ហូជីមិញ ប៉ុន្ដែបុរសឈ្មោះ Nho
នេះ មិនបានខិតខំធ្វើការនោះឡើយ គេចេះតែស្រាបៀរ និងស្រវឹងស្ទើររាល់ថ្ងៃ។
Le Van Nho ត្រូវចាប់ខ្លួន
នៅវេលាប្រហែលជាម៉ោង ១៦ ថ្ងៃទី ៦ ខែមករា ឆ្នាំ ១៩៩៨ បន្ទាប់ពីមកពីផឹកស៊ី Nho បាន
ហៅប្រពន្ធអោយមករៀបបាយ ដោយសារឃើញប្ដីស្រវឹងរាល់ថ្ងៃ ប្រពន្ធនិយាយថា ៖ ស៊ី
បាយកកនោះទៅ។
ខឹងខ្លាំង Nho ជាប្ដីបានទះកំផ្លៀងប្រពន្ធពីរដៃ ប៉ុន្ដែនាងមិនមាត់មួយម៉ាត់ ហើយក៏ទៅផ្ទះអ្នក
ភូមិនៅក្បែរនោះ។ ស្មានថាប្ដីឈប់ខឹង ប្រពន្ធក៏មិនមានការប្រុងប្រយ័ត្ន ប៉ុន្ដែបន្ទាប់ពីបាន
វាយកំទេចរបស់របរក្នុងផ្ទះ បុរសព្រៃផ្សៃនេះក៏បានកាន់កាំបិតទៅរកប្រពន្ធ រួចក៏បានចាក់
នាងពីរកាំបិត បណ្ដាលអោយនាងសន្លប់។
Le Van Nho
ដោយសារឮអ្នកភូមិស្រែថា Nho សម្លាប់ប្រពន្ធ លោក Do Van Xa (ឪពុក)ក៏បានរត់ទៅជួយ
កូនស្រី ស្រាបតែកូនប្រសារប្រុសនេះ ក៏បានកាន់កាំបិតដេញចាក់ឪពុកក្មេក ឃើញដូច្នេះ
លោក Xa ក៏ប្រញាប់រត់គេចខ្លួន ជនល្មើសក៏បានដេញតាមរហូតទៅដល់វាលស្រែ និងបាន
កាប់ទម្លាក់ចុះស្រែ។ ពេលនោះ លោក Xa ជាពុកក្មេកក៏បានតោងជើងខោកូនប្រសារ និងបាន
ស្រែអោយឈប់ ប៉ុន្ដែកូនប្រសារតិរិច្ឆាននេះមិនស្ដាប់ ហើយថែមទាំងបានចាក់ទម្លុះបេះដូង
បណ្ដាលអោយឪពុកក្មេកនោះស្លាប់នៅនឹងកន្លែង។
មិនអស់ចិត្ត បុរសកំណាចនេះ បានរត់ទៅដេញកាប់បងថ្លៃប្រុសរបស់ខ្លួនថែមទៀត ប៉ុន្ដែបង
ថ្លៃប្រុសឈ្មោះ Hue នោះបានប្រើដំបងវាយតប់ត។ ជនល្មើសក៏បានគេចខ្លួនទៅរស់នៅជាប្ដី ប្រពន្ធជាមួយនារីម្នាក់ និងមានកូនមួយជាមួយគ្នា នៅខេត្តទានហ្សាង។ កម្មដេញទាន់ នៅ
ក្នុងថ្ងៃទី ១៥ មករា ឆ្នាំ ២០១១ បុរសនេះត្រូវបាននគរបាលចាប់ខ្លួន។
ដោយសារមានទោសធ្ងន់ធ្ងរ និងមិនអាចកែប្រែបាន តុលាការប្រជាជនក្រុងហូជីមិញ ក៏បាន
កាត់ទោសប្រហារជីវិតជនល្មើសដែលមានឈ្មោះថា Le Van Nho(អាយុ រស់នៅក្នុងឃុំ Nhi Qui
ស្រុក Cai Lay ខេត្តទានហ្សាង) នោះ ដោយបទសម្លាប់មនុស្ស និងបង្គាប់អោយបង់ជម្ងឺចិត្ត
៥០ លានដុង ទៅអោយឪពុកក្មេក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ GD