យោង​តាម​ទីភ្នាក់ងារ​ព័ត៌​មាន​យ៉ុនហាប​​​​របស់​កូរ៉េ​ខាងត្បូង​​កាលពីថ្ងៃទី​​១៤ មករា ​​ថា តុលាការ​ក្រុងសេអ៊ូល នា​ថ្ងៃទី​​១៤ មករា ​នោះ​បានទាមទារ​​ឱ្យក្រុម​ហ៊ុន​អាកាស​ចរណ៍​មួយ​​របស់​កម្ពុជា​​បង់​សំណង​​ចំនួន​​៣,២​ពាន់​លានវ៉ុន​ប្រហែល ​​២,៨​លានដុល្លារ​អាេមរិក ​ដល់គ្រួសារ​​ពួក​​អ្នកដំណើរ​​​ដែលបាន​ស្លាប់​បាត់បង់ជីវិត​​ក្នុង​ឧប្បត្តិហេតុ​​ធ្លាក់​យន្តហោះ ​នៅក្នុងប្រទេស​កម្ពុជា ​កាលពី​​​ឆ្នាំ​​២០០៧ កន្លង​មក ។​#យន្តហោះ​​ប្រភេទ Antonov An-24 របស់​ក្រុមហ៊ុន PM Tair ដែល​​ដឹកអ្នក​ដ​ំណើរ​​​៤៤នាក់ ​ក្នុងនោះ​១៤​នាក់ជា​អ្នកទេស​ចរ​ជនជាតិកូរ៉េ​​ខាង​ត្បូងបានធ្លាក់​នៅតំបន់ព្រៃ​ភ្នំបូកគោ​​​ខេត្ត​កំពត​​​ ភាគខាងត្បូង​ប្រទេស​កម្ពុជា ​កាលពី​ខែ​មិថុនា ឆ្នាំ​​២០០៧ ​កន្លង​មក ដោយ​សារ​បញ្ហា​​អាកាស​ធាតុអាក្រក់​បណ្តាល​ឱ្យ​ស្លាប់អ្នក​ជិះ​​ទាំង​អស់ ។​ យន្តហោះ​​​នោះ​ហោះចេញ​ពី​ព្រលាន​យន្តហោះ​​អន្តរជាតិ​ក្រុង​សៀមរាប​​​បំណងទៅ​កាន់​ខេត្ត​​ព្រះសីហនុ​​ ​ ប៉ុន្តែ​​បាត់ដាន​ទៅ​ធ្លាក់​នៅ ​ខេត្ត​#កំពត​​​ ។​#គេនៅ​ចាំ​​បាន​ថា ក្នុង​ឧប្បត្តិហេតុ​​​ធ្លាក់​យន្ត​ហោះ ​គួរ​ឱ្យរន្ធត់​​នោះ រយៈ​ពេល​​៣ទៅ​៤​ថ្ងៃ​​ ទើបរកឃើញ​​​គឺធ្លាក់ក្នុង​​ព្រៃ​យ៉ាងក្រាស់​ដោយ​​យន្តហោះ​​ផ្ទុះឆេះ បែកទៅជា​បំណែក​ ហើយ​​សព​ខ្លះ​ទើរ​លើមែកឈើ ។#នៅ​ឆ្នាំ​​២០០៨ ​សមាជិក​គ្រួសារ​ជនរងគ្រោះ​​កូរ៉េ​ខាងត្បូង​​១១​នាក់ បាន​ដាក់ពាក្យ​​ប្តឹង​ស្វះ​ស្វែង​រក​ការបង់ប្រាក់​​សំណង​​៤,៥​ពាន់​លាន​ដុល្លារ ​ដោយអះអាង​​ថា ឧប្បត្តិហេតុ​​​ធ្លាក់​យន្ត​ហោះ​​នេះ​បង្កឡើង​​ដោយ​ការ​ធ្វេសប្រហែស​​​របស់​​​ក្រុមហ៊ុន​អាកាសចរណ៍​​ នោះ ព្រម​ទាំង​​ការ​ធ្វេ​ស​ប្រហែស​​របស់អ្នកបើកបរ ។ យន្តហោះ​នេះ​​បើក​​ដោយ​​ជនជាតិកម្ពុជា ហើយ​ក៏​​បា​នស្លាប់​​បាត់បង់ជីវិត​​​ដែរ ៕