យុវជនពីរនាក់ ដែលជាចោរលួចម៉ូតូ បានជិះម៉ូតូ Air Blade មួយគ្រឿងក្រឡឹងទៅមក នៅលើដងផ្លូវមួយ ដែលមានមនុស្សម្នាចរាចរទៅមក ក្នុងគោលបំណង គឺរកឱកាសល្អដើម្បីលួចកាច់សោរ ក ម៉ូតូមួយគ្រឿង របស់ប្រជាពលរដ្ឋ។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀល ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៣ នៅឯប្រទេសវៀតណាម។ អ្វីដែលហួសចិត្តនោះ គឺក្នុងពេលដែលចោរកំពុងឈប់ម៉ូតូ ហើយឲ្យគ្នាវាម្នាក់ធ្វើសកម្មភាពកាច់សោរ ក ម៉ូតូជនរងគ្រោះនោះ មានម៉ូតូអ្នកដំណើរម្នាក់ជិះកាត់ក្បែរនោះប៉ុន្តែបែរជាមិនឃើញគាត់មានប្រតិកម្មអ្វី រីឯលោកចោរនោះវិញ ក៏ហាក់គ្មានខ្លាចញញើតអ្វីទាំងអស់ ពេលឃើញមានមនុស្ស ហើយបន្តការកាច់សោរ យ៉ាងរលូន និងជិះម៉ូតូដែលកាច់សោរ ក បានទៅយ៉ាងរំភើយ ដោយសុវត្ថិភាព តែម្តង។

សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

ដោយ៖ សិលាប្រភព៖ VE