ភ្នំពេញ ៖ មន្ដ្រីនគរបាល ប៉ុស្ដិ៍បឹងកក់ ទី២ ខណ្ឌទួលគោក លោក គង់ ណារូ បាន រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗ បន្ទាប់ពីមន្ដ្រី នគរបាលរូបនេះជួប គ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងបើក ម៉ូតូយ៉ាងលឿន ដើម្បីដេញចាប់ក្មេងទំនើង គប់កញ្ចក់ផ្ទះគេ ។
មន្ដ្រីនគរបាលរូបនេះ ជួបគ្រោះថ្នាក់ ចរាចរណ៍ កាលពីល្ងាចថ្ងៃទី០១ ខែមីនា នេះ ស្ថិតនៅចំណុចផ្លូវ ២៨៩ ទល់មុខផ្សារ ទួលគោក សង្កាត់បឹងកក់ ទី២ ខណ្ឌទួល គោក ។
សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលជួបគ្រោះថ្នាក់ ចរាចរណ៍ មានករណីក្មេងទំនើងគប់កញ្ចក់ ផ្ទះប្រជាពលរដ្ឋ នៅតាមផ្លូវ ៣៣៥ រួច ហើយជិះម៉ូតូរត់ ។ ពេលនោះមន្ដ្រីនគរ បាលរងគ្រោះ ជាមួយមន្ដ្រីនគរបាលផ្សេង ទៀត បាននាំគ្នាជិះម៉ូតូ ប្រដេញតាមចាប់ ក្នុងល្បឿន លឿន លុះដល់ចំណុចកើតហេតុ បានប៉ះពារជាមួយអ្នកដំណើរផ្សេងទៀត បណ្ដាលឱ្យដួល រងរបួសធ្ងន់ ត្រូវបញ្ជូនទៅ កាន់មន្ទីរពេទ្យ ភ្លាមៗ ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងស្ថានភាព របួសនៅឡើយទេ ប៉ុន្ដែ គេសង្ឃឹមថា លោកអធិការខណ្ឌនឹង រៃអង្គាសប្រាក់ជួយឧបត្ថម្ភ ការព្យាបាល របួស ៕
![src=http://111.92.240.170:81/dap-news/dap-images/2013/March/id-015/T-0025.jpg www.dap-news.com]()




ផ្តល់សិទ្ធិដោយ៖ ដើមអំពិល