ភ្នំពេញ ៖ ល្បែងកន្ទុយលេខ ស្ថិតនៅ កណ្ដាលផ្សារមាន់អាំងមួយកន្លែង ត្រូវបាន គេរាយការណ៍ថា កំពុងបើកលេងយ៉ាងចំហរ ដោយគ្មានសមត្ថកិច្ចពាក់ព័ន្ធណាចុះទៅ បង្ក្រាបនោះឡើយរហូតមកដល់ពេលនេះ ពីព្រោះដោយសារតែមេកន្ទុយលេខ គឺជា មន្ដ្រីសន្ដិសុខ សាលាសង្កាត់បឹងកក់ទី២តែ ម្ដង ។
យោងតាមប្រភពព័ត៌មានពីអាជីវករ ដែលរកស៊ីលក់ដូរនៅក្នុងផ្សារមាន់អាំង ដែល មានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ការបើកលេងកន្ទុយលេខវៀតណាម បាននឹង កំពុងកើតមានយ៉ាងចំហរនៅកណ្ដាលផ្សារ តែម្ដង ដែលមេកន្ទុយលេខគឺជាមន្ដ្រីសន្ដិ សុខ នៅសាលាសង្កាត់បឹងកក់ទី២ ហើយ រហូតមកដល់ពេលនេះ ពុំមានការចុះបង្ក្រាប ណាមួយនោះឡើយ ពីសំណាក់សមត្ថកិច្ចនិង អាជ្ញាធរពាក់ព័ន្ធ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល