មុខងារ Google Docs នេះ ក៏ធ្លាប់ត្រូវបាន Google ដាក់ទៅលើកម្មវិធី Google Slides កាលពីចុងខែមិនាផងដែរ។

/

កាលពីម្សិលមិញ Google ទើបតែបានបន្ទាន់សម័យនូវកំណែថ្មី សម្រាប់ Google Docs ដើម្បីបន្ថែមឧបករណ៍កែលំអរូបថតមួយចំនួន ជាមូលដ្ឋានសម្រាប់សេវាកម្មនេះ។ ជាមួយនឹងការបន្ទាន់សម័យនេះ អ្នកប្រើប្រាស់អាច crop បង្វិល ឬបន្ថែមគែមដល់រូបភាព ដោយមិនចាំបាច់ចាកចេញពីអ៊ីនធឺរហ្វេសនៃកម្មវិធី។នេះគឺជាមុខងារដែល Google ធ្លាប់បានដាក់ឡើង Google Slides កាលពីចុងខែមិនាកន្លងទៅ។ ជាមួយនឹងការបន្ថែមកាលពីម្សិល គេឃើញថា នៅតែ Google Sheets ទៀតប៉ុណ្ណោះ ដែលខ្វះមុខងារកែលំអរូបភាព ប៉ុន្ដែ Google Sheets គឺជាកម្មវិធីមួយ ដែលហាក់ដូចមិនត្រូវការ Google Docs ។ប្រសិនមានចំណាប់អារម្មណ៍ សូមចូលមើល ទំព័រជំនួយរបស់ Google ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Google