ទូរស័ព្ទទំនើបថ្មីរបស់ Apple ត្រូវបានបំពាក់ដោយRAM ឡើងដល់ 1GB គឺវាស្មើទៅនឹង Samsung Galaxy S III រឺ iPad 2012។

ក្រុមអ្នកចុះផ្សាយព័ត៌មានរបស់ website 9to5mac បានរកឃើញនូវព័ត៌មានពីMap Applicationsសំរាប់ប្រព័ន្ធប្រតិបត្តិការ iOS 6 beta។ ក្រៅពី RAM ពួកគេបានឃើញផលិតផលនេះបំពាក់នូវ chip 5L8950X របស់ក្រុមហ៊ុន Samsungផលិត។ CPUនេះនឹងធ្វើឲ្យវាមានប្រសិទ្ធិភាពជាងប្រ-ភេទ S5L8940X របស់ iPhone 4S រឺ S5L8945X របស់ iPad 2012។ ជាក់ស្តែងក្រុមអ្នកជំនាញមិនបានឲ្យដឹងច្បាស់ថាCPU នោះជា Dual Core រឺ Quad Coreនៅឡើយទេ។

/

/

 iPhoneសិប្បនិម្មិត ជំនាន់ថ្មី រូបភាព : Techno-Science

មុននេះក៏មានវីដេអូមួយបានបង្ហាញឲ្យឃើញថា iPhone 2012 មានទ្រង់ទ្រាយធំជាងស៊េរីមុន Cameraផ្នែកខាងមុនស្ថិតនៅកណ្តាលនិងនៅពីលើ Speaker។ iPhoneជំនាន់ទី 6 តាមការប៉ាន់ស្មាននឹងដាក់បញ្ចេញលក់នៅចុងឆ្នាំនេះ។ ផលិតផលនេះនឹងប្រើប្រាស់អេក្រង់ទំហំ4 inch, សំបកធ្វើពីលោហធាតុថ្មីខុសពីស៊េរីមុនៗ រន្ធសាកថ្មតូចជាងមុន មានបំបាក់LTE 4G...៕

ដោយ៖ និស្ស័យប្រភព៖ VB