បំពាក់នូវរូបសណ្ឋានស្ថិតនៅក្នុងស៊េរីខ្លាំងបំផុតក្នុងពិភពស្មាតហ្វូនសព្វថ្ងៃ ប៉ុន្តែស្មាតហ្វូន Nexus 4 ដែលទើបត្រូវបាន Google បង្ហាញខ្លួនមានតំលៃគួរឲ្យចាប់អារម្មណ៏ណាស់ គឺដាក់លក់ក្នុងតំលៃចាប់ពី 299 USD ប៉ុណ្ណោះ។

តំលៃលក់សំរាប់ Galaxy Nexus Version Unlock នៅអាមេរិចមានតំលៃ 299 និង 349 USD សំរាប់ស្មាតហ្វូនមានមេម៉ូរីក្នុងទំហំ 8 GB និង 16 GB។ នេះគឺជាតំលៃមួយដែលទាបបំផុត បើប្រៀបជាមួយរូបសណ្ឋានស្មាតហ្វូន Android Jelly Bean ថ្មីៗដែល Google ផ្តល់មក។

បើប្រៀបជាមួយ Galaxy Nexus ពេលទើបបង្ហាញខ្លួន តំលៃលក់របស់ Nexus 4 ថោកជាងជិតពាក់កណ្តាល ហើយបើទោះជាត្រូវបានបញ្ចុះតំលៃត្រឹម 399 USD ក៏ Galaxy Nexus នៅថ្លៃជាង Nexus 4ប្រហែល 100 USD ដដែល។ សូម្បីតែគូប្រកួតប្រជែង Android ដែលមានរូបសណ្ឋានប្រហែលស្មាតហ្វូន Nexus 4 នៅលើទីផ្សារដូចជា One X រឺក៏ Galaxy S III, Optimus G ក៏ Google Nexus 4 នៅតែជាស្មាតហ្វូនមានតំលៃថោកបំផុត ពោលគឺថោកជាងប្រហែលពាក់កណ្តាល។

/

ស្មាតហ្វូន nexus 4

រូបសណ្ឋានពិសេសៗមួយចំនួននៃស្មាតហ្វូន Google Nexus 4 ៖

> អេក្រង់: LCD 4,7 True HD, IPS, កំរិតពន្លឺ 1280 x 768, កញ្ចក់ Gorilla Glass 2> CPU: Qualcomm Snapdragon S4 Pro, Quad Core ល្បឿន 1,5GHz> RAM: 2GB> មេម៉ូរីក្នុង: 8GB/16GB> កាមេរ៉ាថតរូបខាងក្រោយទំហំ 8MP និងខាងមុខ 1,3MP> ថ្ម: 2100mAh, រយះពេលនិយាយជាប់គ្នាបាន 15,3 ម៉ោង, Stand Byបាន 390 ម៉ោង> ខ្នាតប្រវែង: 133.9 x 68.7 x 9.1mm> ទម្ងន់: 139g> មានបំពាក់ NFC, សាកអត់ខ្សែ> ប្រព័ន្ធប្រតិបត្តិការ: Android 4.2 រួមជាមួយ Google Now, Google Maps, Street View

/

/

ដោយ៖ សិលាប្រភព៖ VE & TTE