-អ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរ នៅទូទាំងខេត្ដកំពង់ចាម កើន២៥នាក់ ដើម ឆ្នាំ២០១៥នេះ

កំពង់ចាម ៖ បុរសពីរនាក់ ពេលកំពុងជិះ ម៉ូតូសង់កូរ៉េឌុបគ្នា ត្រូវបានរថយន្ដស្ដារិចមួយ គ្រឿងបុក ពេញមួយទំហឹង បណ្ដាលឱ្យស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ កាលពីវេលា ម៉ោង៤និង៣០ នាទី រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៥ ស្ថិតនៅលើផ្លូវជាតិលេខ៦ ឃុំ ផ្ដៅជុំ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម  ។

គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតអ្នកដំណើរ តាមម៉ូតូទាំងពីរនាក់នៅក្នុងទឹកដីខេត្ដកំពង់ ចាម បានជំរុញឱ្យ អ្នក ស្លាប់ដោយ សារឃាតក មួយនេះ កើនឡើង២៥នាក់ បានស្លាប់នៅ ទូទាំងខេត្ដកំពង់ចាម គិតត្រឹមដើមឆ្នាំ២០១៥ នេះ ។

មន្ដ្រីនគរបាលស្រុកជើងព្រៃ បានឱ្យដឹង ថា ជនរងគ្រោះទី១ ឈ្មោះសំ សែប អាយុ ២៦ឆ្នាំ និងទី២ ឈ្មោះហោ ហ៊ន អាយុ៣៨ ឆ្នាំ រស់នៅភូមិដំណាក់អម្ពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ។

តាមការបញ្ជាក់ពីមន្ដ្រីនគរបាលដដែល មុនពេលកើតហេតុ គេបានឃើញរថយន្ដស្ដា រិច ពាក់ស្លាកលេខ ONG.202.2.297 ពណ៌ ទឹកប្រាក់ បានធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត លុះពេលធ្វើ ដំណើរ ដល់ខាងកើត ហាង ៨៨ស្គុន ស្រាប់តែ ជ្រុលទៅបុកម៉ូតូ ម៉ាកសេ១០០ ពណ៌ក្រហម គ្មានស្លាក លេខ បណ្ដាលឱ្យ ជនរងគ្រោះទាំងពីរនាក់ដួលបោក ក្បាលស្លាប់ភ្លាមៗតែម្ដង ។

ក្រោយគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើង អ្នកបើករថយន្ដបានរត់គេចខ្លួន បាត់ បន្សល់ទុកសព ជនរង គ្រោះទាំងពីរនាក់ នៅកន្លែងកើតហេតុ ហើយត្រូវបានសមត្ថ កិច្ចមូលដ្ឋានជួយ ទាក់ទងទៅ ក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។

ដោយឡែកម៉ូតូនិងរថយន្ដ ត្រូវបានសមត្ថ កិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ដើម្បីរង់ចាំការដោះស្រាយ បន្ដទៀត។

យោងតាមស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបង្ហាញថា រយៈពេល ២ខែ ដើមឆ្នាំ ២០១៥នេះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរនៅទូទាំងខេត្ត បានកើតឡើង២៥នាក់ រីឯអ្នករងរបួស ជាច្រើន នាក់ផ្សេងទៀត។

លោកឧត្តមសេនីយ៍ស្នងការ បានដាក់ផែនការឲ្យនគរបាលជំនាញចរាចរ និងនគរបាលតាមបណ្តាសុ្រកក្រុង បង្កើនយុទ្ធនាការរឹតបណ្តឹងច្បាប់ចរាចរផ្លូវគោក និងបង្កើតការផ្សព្វផ្សាយ អំពីករណីនេះដល់ ប្រជាពលរដ្ឋ តាមមូលដ្ឋាន ដើម្បីចូលរួមទាំងអស់គ្នា កាត់បន្ថយឃាតករនៅលើដងវិថីមួយនេះ៕

/

/

/

/

ផ្ដល់សិទ្ធដោយ ដើមអម្ពិល