ខេត្តបន្ទាយមានជ័យ៖មានអំពើឃាតកម្មមួយកើតឡើងទាហ៊ានម្នាក់ស៊ីឈ្នួលយាមដីឲ្យក្រុមហ៊ុនដូងប្រេងថៅកែថៃនៅស្រុកម៉ាឡៃ ត្រូវបានជនមិនស្គាល់មុខយកពូថៅកាប់ត្រូវសុះក្បាលនិងផ្ទៃមុខ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១២ ខណៈដែលជនរងគ្រោះ ដេកយាមអេសស្កាវ៉ាតទ័រខូច នៅចម្ងាយពីចំការ ដូងប្រេង៣០០០ម៉ែត្រ ស្ថិតនៅចំណុចភូមិថ្មបាំង ឃុំបឹងបេង ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី សៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានប្រាប់ឲ្យដឹងថា៖ ជនរងគ្រោះ មានឈ្មោះស៊ុន ទី ភេទប្រុសអាយុ៥០ឆ្នាំ ប្រកបមុខរបរទាហ៊ាន នៅអង្គភាពវរៈសេនាតូច លេខ៥១៣ចំណុះឲ្យកងពលតូចលេខ៥១ រស់នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយមកស៊ីឈ្នួលយាមដីចំការដូងប្រេងឲ្យថៅកែថៃរបស់ក្រុមហ៊ុន ណាំ ហុង កសិឧស្សាហកម្មដូងប្រេងគ្រប់គ្រងដោយឈ្មោះ សុំ សំអិត ជនជាតិថៃជនរង គ្រោះស៊ីឈ្នួលយាមចំការឲ្យថៅកែថៃជាង៣ឆ្នាំមកហើយ។
លោកអធិការបានបន្តឲ្យដឹងទៀតថា៖ករណីអំពើឃាតកម្មនេះសមត្ថកិច្ច មិនទាន់កំណត់បានថាជាអំពើប្លន់រឺក៏ជាករណីគំនុំនោះទេដោយសមត្ថកិច្ច ចុះទៅធ្វើការស្រាវជ្រាវនៅកន្លែងកើត ហេតុឃើញកាបូបលុយជនរងគ្រោះត្រូវបានឃាតករយកទៅហែកចោលនិងបោះប័ណ្ណ សំគាល់ខ្លួនទាហ៊ាន នៅចម្ងាយពីសពប្រហែល៣០០ម៉ែត្រ មិនដឹងប្រាក់នៅក្នុងកាបូបជនរងគ្រោះនេះ មានចំនួនប៉ុន្មានឡើយ។
ករណីឃាតកម្មនេះសមត្ថកិច្ចកំពុងតែយកចិត្ត ទុកដាក់ធ្វើការស្រាវ ជ្រាវដើម្បីស្វែងរកមុខសញ្ញាជនល្មើសក្នុងការចាប់យកមកផ្តន្ទាទោសទៅតាម ផ្លូវច្បាប់។សពជនរងគ្រោះត្រូវបានសមតកិច្ចប្រគល់ជូនគ្រួសារសពយក ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សីហាប្រភព ៖ PL