ព័ត៌មានអន្តរជាតិ ៖ រូបភាពទារក ទើបនឹងកើតម្នាក់ ទទួលបានការពេញនិយមពេញបណ្តាញ ទ្វីតធើ ខណៈនៅ ក្បែរទារកតូចរូបនោះគេឃើញជាក់ស្តែងមានការដាក់តាំងក្បែរនោះនូវកាំភ្លើងដៃ គ្រាប់បែកនិងកាន់តែជាក់ស្តែង នោះគឺ សំបុត្រកំណើតផ្លូវការ ចេញដោយ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ជាដើម ។ ភាពច្បាស់លាស់និងត្រឹម ត្រូវនៃរូបភាពទារកម្នាក់នេះ ពុំទាន់មានការអះអាង ពីប្រភពឯករាជ្យនាមួយនៅឡើយទេ ។
លោក Charlie Cooper មកពីមូលនិធិ Quilliam មានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនោះអោយ ដឹងថា ៖ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយមមួយក្រុមនេះ ចង់បង្ហាញអោយឃើញ ពីឥទ្ធិពលនៃការ គ្រប់គ្រងជារួមរបស់ ខ្លួនទៅលើសព្វមុខទាំងអស់ សូម្បីតែទារក ទើបនឹងកើត ។ សេចក្តីរាយការណ៍ បញ្ជាក់ អោយ ដឹង ថា ៖ ក្មេងៗ ដែលមានវត្តមានរស់នៅ តាមបណ្តាប្រទេស តំបន់ដែលស្ថិត នៅក្រោម អធិបតេយ្យភាព នៃ ការគ្រប់គ្រងរបស់ ISIS គឺត្រូវបានប្រើប្រាស់ ដោយ តម្រូវ អោយបម្រើក្រុមឧទ្ទាមមួនេះ ។ ប្រជុំរូបភាពក្មេងៗ ស្ថិតនៅក្នុងឈុត សម្លៀកបំពាក់យោធា ដៃប្រដាប់ដោយអាវុធ បានក្លាយទៅជារឿងសាមញ្ញហើយ នៅលើប្រព័ន្ធអ៊ិនធើណេត។
គួរបញ្ជាក់ថា ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម IS បានធ្វើការចាប់ឃាត់ខ្លួន និងបោសសម្អាតផ្នត់ គំនិតក្មេងៗ អោយ មានការគាំទ្រ និងចូលរួម ជាមួយនឹងក្រុមរបស់ខ្លួន នេះបើយោងតាមអ្នកតំណាងអោយ អង្គការសហប្រជាជាតិ ទទួលបន្ទុកគាំពារ កុមារភាព ។ អង្គការសហប្រជាជាតិ បន្តអោយដឹងថា ក្រុមឧទ្ទាមខាង លើ កំពុងតែសម្លឹង មើលក្រុមមនុស្សជំនាន់ថ្មី អោយមានការចូលដៃជាមួយនឹងក្រុមរបស់ខ្លួន ក្នុងចំណោម យុវជន ក៏ដូចជា ក្មេងៗ ពីប្រទេស ស៊ីរី និង អ៊ីរ៉ាក់ ។ ក្មេងៗមិនទាន់ពេញវ័យ ត្រូវបានបង្រៀនអោយចេះសម្លាប់ ចំណាប់ ខ្មាំង របស់ខ្លួន ខណៈសមាជិករដ្ឋអ៊ីស្លាម ជាមនុស្សពេញវ័យ បានផ្តិតយករូបភាព និង វីដេអូទាំងនោះ យកទៅបង្ហោះ នៅ លើ ប្រព័ន្ធអ៊ីនធើណេត នៅពេលក្រោយ ក្នុងន័យ គម្រាម និង បន្លាច សត្រូវ ក្រុមរដ្ឋអ៊ីស្លាម ទាំងអស់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ RT