ព័ត៌មានអន្តរជាតិ ៖ ករណីគ្រោះរញ្ជួយដី ដ៏មានឥទ្ធិពលនៅក្នុងប្រទេស នេប៉ាល់ រំលេចអោយឃើញ ពីកង្វះខាត វិស័យសុខាភិបាល ប្រទេសនេះ នៅខ្សោយជាខ្លាំង ខណៈបណ្តា មន្ទីរពេទ្យ កំពុងតែស៊ូ នឹងការព្យាបាលអ្នកជម្ងឺដ៏ច្រើនលើសលប់ ជាមួយនឹងក្រុមវេជ្ជបណ្ឌិត និងសម្ភារបរិក្ខារពេទ្យតិចតួច នៅមានកម្រិតនៅឡើយ ។

/

នេប៉ាល់ ជាប្រទេសដែលមានប្រជាជនសរុបដល់ទៅ ២៨លាននាក់នោះបើនិយាយពីសម្បទាវិស័យ សុខាភិបាលវិញ គឺវិជ្ជបណ្ឌិតមានត្រឹមតែ ២,១ នាក់ និងគ្រែមន្ទីរពេទ្យត្រឹមតែ ៥០ គ្រែ  សម្រាប់រាល់ ប្រជាជន ១០,០០០ នាក់ នេះបើយោងតាមរបាយការណ៍ អង្គការសុខភាពពិភពលោក ឆ្នាំ ២០១១។

/

ស្ថានការណ៍នៃវិបត្តិមនុស្សជាតិនៅក្នុងប្រទេសនេះ គឺអាក្រក់បំផុត ក្នុងទំព័រប្រវត្តិ  សាស្រ្ត​  នេប៉ាល់ ក្នុងរយៈកាលជាង ៨១ ឆ្នាំកន្លងមកនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដី ដ៏មានឥទ្ធិពល  កម្លាំងខ្លាំងដល់ ទៅ ៧,៩ រ៉ិចទ័រ កើតឡើងកាលពីរសៀលថ្ងៃ សៅរ៍ ចុងសប្តាហ៍កន្លងទៅ បានបណ្តាលអោយជន រង គ្រោះស្លាប់ដល់ទៅ លើសពី ២,៥០០ នាក់ ខណៈច្រើនជាង ៤,៥០០ នាក់ផ្សេងទៀតទទួលរងរបួស ធ្ងន់ និងស្រាល ។

តួរលេខជនរងគ្រោះស្លាប់ និងរបួស ត្រូវបានគេរំពឹងទុកថា នឹងមានការ កើនឡើង ស្រប ពេលដែល មានជំនឿជាក់អោយដឹងថា ក្រុមជនរងគ្រោះឯទៀត  ជាប់នៅក្រោមគំនរ បាក់បែក  នៅ ឡើយ នៅ ពេញផ្ទៃប្រទេស ពីទីក្រុង Kathmandu ទៅតំបន់ភូមិ   ស្រុកដាច់ស្រយាល ក៏ដូចជា នៅលើកំពូលភ្នំ ជាដើម ។

/

ខណៈមានក្រុមជនរងគ្រោះ ស្លាប់ និងរបួសច្រើននាក់នោះ បណ្តាអ្នកទទួល  រងហានិភ័យទាំងនោះ មានវត្តមានមកពីក្រុង Kathmandu ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Bi r នាមជ្ឈមណ្ឌល Trauma ដែលបានបើកដំណើរការកាលពីដើមខែកុម្ភៈ ឆ្នាំ ២០១៥ នេះ ជាមួយ  នឹង  គ្រែអ្នកជម្ងឺ ២០០ គ្រែ ។ ទោះជាយ៉ាងណាក៏ដោយចុះ វេជ្ជបណ្ឌិត   បញ្ជាក់  អោយដឹងថា ៖ ពួក  គាត់  ត្រូវការ ហោចណាស់ ១០០០ គ្រែបន្ថែមទៀត​សម្រាប់ធ្វើការព្យាបាលអ្នកជម្ងឺដែលនាំយកមកព្យាបាលនៅទីនេះតាមរយៈ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តតាក់ស៊ី ។

យ៉ាងណាមិញ ក្រុមអ្នកឡើងលើភ្នំខ្ពស់ជាងគេបង្អស់នោះ បានអំពាវនាវអោយមានការជួយសង្គ្រោះ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ បន្ទាប់ពីគ្រោះរញ្ជួយដីលើកនេះ បណ្តាលអោយមានគ្រោះបាក់រលំផ្ទាំង ទឹកកកវាយប្រហារទៅលើ ជុំរុំអ្នកឡើងភ្នំ Everest base camp បាន   សម្លាប់   មនុស្សហោចណាស់ ១០ នាក់ ។ គួរបញ្ជាក់ថា ជុំរុំមួយនេះ គឺប្រជុំទៅដោយក្រុមអ្នកឡើងភ្នំ បរទេស ខណៈពួកគេមានវត្ត មាននៅទីនោះ ពីព្រោះរដូវកាលអំណោយផល ឡើងភ្នំបានមកដល់ហើយ តែជាអកុសល ជុំរុំ របស់ ពួកគេបានរងនូវការវាយប្រហារ ដូចគ្នាដែ​រ ពីគ្រោះរញ្ចួយដីសាហាវលើកនេះ  ដែលគេ ពណ៌នាបាន ថា សោកនាដកម្មអាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្ត ៨១ ឆ្នាំមកនេះ ។ មិនត្រឹមតែ  បានបណ្តាលអោយ ក្រុមមនុស្សច្រើនពាន់នាក់ស្លាប់ និងរបួសតែប៉ុណ្ណោះនោះទេ តែក៏បានបណ្តាល អោយ ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន មានផ្លូវថ្នល់ អាគារ ទីរមណីយដ្ឋានបុរាណ ល្បីៗជាច្រើនកន្លែង រង   នូវការបាក់រលំខូច ខាត និង ខ្ទេចខ្ទាំ រងគ្រោះយ៉ាងដំណំ ដូចគ្នាដែរ ៕

- អាន ៖ គ្រោះរញ្ជួយដី សាហាវ កាលថ្ងៃសៅរ សម្លាប់មនុស្ស កើនឡើងដល់ ៣៣២៦​ នាក់ហើយ ខណៈជិត ៧០០០ នាក់ទៀត រងរបួស

/

/

/

/

/

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA