កណ្តាលៈ ស្រ្តីកូនតូច៣នាក់ ម្នាក់ត្រូវបានប្តីចិត្តកំណាច ដើរស៊ីផឹកស្រវឹងជោគជាំ មកផ្ទះវិញហៅ ប្រពន្ធឲ្យបើក ទ្វារ  ផ្ទះឲ្យប៉ុន្តែដោយ នាងជាប្រពន្ធ រវល់បំប៉ៅកូន ក្របើកទ្វារ ឲ្យក៏កើតជាកំហឹង ធ្លាក់ទ្វារទម្លាយ ទើបប្រពន្ធ ស្ទុះបើក បន្ទាប់ពីបើកទ្វារ រួចហើយក៏បាននាំកូនតូចៗ ទាំង៣ទៅដេកនៅ បន្ទប់ផ្ទះម្តាយ ហើយត្រូវ ប្តីចិត្តកំណាច រូបនោះបោក របស់របរថែមទាំងចុះទៅរករឿងប្រពន្ធដល់ បន្ទប់ក្នុងផ្ទះម្តាយក្មេក រហូត ដល់ប្រតាយប្រតប់ គ្នាជាមួយម្តាយក្មេក ពេលប្រពន្ធឃើញ ដូច្នោះស្ទុះទៅជួយ ត្រូវជននោះចាក់ ប្រពន្ធ១កាំបិត ចំដើមទ្រូងស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរ ពេទ្យកាល់ម៉ែត ។ ហេតុនេះកើតឡើងកាលពីម៉ោង២១ ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៣  នៅចំណុចភូមិ ពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម  ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ  សុង ស្រីល័ក្ខ ភេទស្រី អាយុ២៨ ឆ្នាំមានមុខរបរ ជាកសិករ មាន ទីលំនៅភួមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម  ខេត្តកណ្តាល មុខរបរកសិករ ត្រូវប្តីចាក់១ កាំបិតចំលើ ដើមដោះ ខាងឆ្វេង រងរបួសធ្ងន់ ប៉ុន្តែស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកឯប្តីចិត្តកំណាច នោះមានឈ្មោះ សឿន ប៊ុនថេង ហៅវ៉ា ភេទប្រុស អាយុ២៧ ឆ្នាំ មានមុខរបរ ជាកសិករស់នៅ ជាមួយគ្នាក្នុងផ្ទះកើតហេតុ។

ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ ឈ្មោះ សឿន ប៊ុនថេង ហៅវ៉ា បានទៅផឹកស្រា ស្រវឹងយ៉ាងខ្លាំង ហើយបានត្រឡប់មកផ្ទះវិញ នៅម៉ោងប្រហែល៧យប់ ពេលមកដល់បានគោះទ្វារ ផ្ទះឲ្យប្រពន្ធបើក តែប្រពន្ធ មិន បានបើកទ្វារផ្ទះភ្លាមៗទេ ព្រោះរវល់បំប៉ៅដោះកូនឲ្យដេក ឈ្មោះ សឿន ប៊ុនថេង ហៅវ៉ា បានខឹងរួច ធាក់ទ្វារយ៉ាងខ្លាំង ប្រពន្ធក៏បានបើកទ្វារឲ្យ រួចបាននាំកូនចំនួន០៣ នាក់តូចៗ ចុះមកដី ចូលទៅដេក ក្នុងបន្ទប់ របស់ម្តាយនៅខាងក្រោមផ្ទះ គេចពីការបង្ករឿង របស់ប្តីមកលើខ្លួន។ ពេលនោះឈ្មោះ សឿន ប៊ុនថេង ហៅវ៉ា បានយកសម្ភារៈនៅលើផ្ទះ បោកកំទេចចោល រួចបានចុះពីលើផ្ទះមកដី ម្តាយក្មេកឈ្មោះ ស្រី  គាត់បាននិយាយ អប់រំថា៖ ផ្ទះនេះជាផ្ទះរបតាយក្មេក រហូតដល់ជេរគាត់ថែមទៀត រួចយកសម្ភារៈនៅក្រោមផ្ទះបោកកំទេច ថែមទៀត និងបានធាក់ស់កូនឯង បើកូនឯងឈ្លោះគ្នាបោកសម្ភារៈ កំទេចចោល កុំនៅផ្ទះហ្នឹង ឈ្មោះនោះ បានតមាត់ជាមួយម្ទ្វារបន្ទប់ដែលប្រពន្ធចូលដេក ទាល់តែរបើក ហើយធ្វើបាបប្រពន្ធកូន ម្តាយក្មេក  ក៏ឃាត់តែឈ្មោះ នោះមិនព្រមស្តាប់ រហូតដល់ការ ប្រតាយប្រតប់គ្នាជា មួយម្តាយក្មេក    ប្រពន្ធក៏ស្ទុះមកជួយម្តាយ ក៏ត្រូវប្តីចាក់ ចំដើមទ្រូង របួសលើដើមដោះ ដួលផ្កាប់មុខមកដីមួយរំពេច   ឯ ឈ្មោះ សឿន ប៊ុនថេង ហៅវ៉ា ជាប្តីមិនបានមើលប្រពន្ធទេ រួចបានរត់គេចខ្លួនទៅចូលព្រៃ ក្នុងបឹងវាលសំណាប ហើយពេលនេះកម្លាំងនគរបាល កំពុងតែ ព័ទ្ធចាប់ជាបន្ត។ ចំណែកឯជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល់ត្រូវ បានដាច់ខ្យល់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យកាល់ម៉ែត៕

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល