បន្ទាប់ពីធ្វើការ ស៊ើបអង្កេតអស់ ប៉ុន្មានថ្ងៃមក ឥលូវនេះ Suarez ដែលបានខាំស្មា កីឡាកររបស់ អ៊ីតាលី ក្នុងជំនួបបិទពូលនោះ FIFA បានសំរេចប្រកាស ដាក់ពិន័យជាផ្លូវការហើយ ។

/Luis Suarez កីឡាកររបស់ Uruguay និង Liverpool ត្រូវបានពិន័យ ដូចខាងក្រោម ៖-ហាមឃាត់ មិនអោយចូលលេង ការប្រកួតអន្តរជាតិ ៩ ប្រកួត-ហាមឃាត់ មិនអោយចូលរួម លេងក្នុងកីឡាបាល់ទាត់ រយៈពេល ៤ ខែដែលមានន័យថា Suarez មិនអាចលេងអោយ Liverpool រហូតដល់ខែ វិច្ឆិការ ឯណោះ-ហាមឃាត់ មិនអោយចូល កីឡាដ្ឋានបាល់ទាត់ ហើយនិងការងារ រដ្ឋបាល ៤ ខែ-ផាកពិន័យ ១០ ម៉ឺនហ្រ្វង់ (លុយស្វីស)-គ្មានការតវា ឬស្នើសុំអោយ កីឡាករនេះលេងវិញ បានឡើយ

/FIFA នៅមិនទាន់ប្រកាស ការហាមឃាត់សកម្មភាព ក្នុងការងាររដ្ឋបាល នឹងត្រូវមានឥទ្ធិពលទៅ លើការទិញដូរ កីឡាករឬក៏អត់នោះទេហើយ FIFA នឹងបញ្ជាក់នៅពេលក្រោយ ។ យើងបានឲ្យ ដឹងថា បើទោះបីជា មានបញ្ហានេះក្តី Suarez នៅតែជាគោលដៅ នៃការទិញដូរកីឡាករ ពីក្រុម ល្បីៗដដែល ៕ 

/

/

 

ប្រែសម្រួល ៖ កុសលប្រភព ៖ mirror