ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយ   របស់ទីភ្នាក់ងារសារព័ត៌មានបរទេស ម៉េត្រូ អោយដឹងថា សភាអាមេរិក បានបើកផ្លូវខៀវ អោយលោកប្រធានាធិបតី បារ៉ាក់អូបាម៉ា ធ្វើបទអន្តរាគមន៍ដោយប្រើកម្លាំងយោធា ទៅលើប្រទេសស៊ីរី។

width=441

សញ្ញាណស្តែងអោយឃើញថា   លោកប្រធានាធិបតីរូបនេះ  ពិតជាអាចធ្វើការវាយប្រហារបានមែននោះ  ក្រោយពីមានការបោះឆ្នោតនៅឯសភា  ដោយទទួលបានសម្លេងគាំទ្រ ១០ទល់នឹង ៧ តែទោះជាយ៉ាងណាក៏ដោយ   ការបោះឆ្នោតសំរេចនឹងត្រូវធ្វើឡើងនាសប្តាហ៍បន្ទាប់នេះ។

width=436

ដំណោះស្រាយ គឺអនុញ្ញាតអោយលោក អូបាម៉ា ប្រើប្រាស់កម្លាំងយោធា ធ្វើការប្រឆាំងទៅនឹងរបបដឹកនាំលោក Bashar al-Assad មិនអោយយូរលើសពី ៩០  ថ្ងៃនោះទេ បន្ទាប់ពីរបបមេដឹកនាំរូបនេះ បានប្រើប្រាស់អាវុធគីមីប្រឆាំងទៅនឹងច្បាប់អន្តរជាតិ កាលពីពេលកន្លងទៅ ។

គួររំឭកផងដែរថា ការបោះឆ្នោតគាំទ្រអោយធ្វើបទអន្តរាគមន៍កម្លាំងយោថាលើកនេះ ពីសំណាក់អ្នកនយោបានជាន់ខ្ពស់ វាគឺជាលើកដំបូងហើយ បើចាប់គិតតាំងពីឆ្នាំ ២០០២ ខែតុលា ខណៈពេលដែលមានការគាំទ្រ តាមរយៈការបោះឆ្នោត   ផ្តល់អំណាច  អោយ  លោកGeorge W Bush ធ្វើការវាយលុក ប្រទេសអ៊ីរ៉ាក់។

width=440

យ៉ាងណាមិញ បើយោងតាមសម្តីលោក Faisal Muqdad ជារដ្ឋមន្រ្តីក្រសួងការបរទេស ស៊ីរីបានអះអាងអោយដឹងថា របបដឹកនាំលោក Assad នឹងមិនមានការគំរាមគំហែងអោយមានការប៉ះទង្គិចដល់កម្លាំងយោធាអាមេរិកនោះទេ ហើយរដ្ឋាភិបាលប្រទេសនេះ នឹងមិនផ្លាស់ប្តូរគោលគំនិតនោះទេ បើពិតជាមានសង្គ្រាមលោកលើកទី ៣ មែននោះ ពោលគឺ ពួកយើងបានត្រៀមខ្លួនរួចជាស្រេច  ដើម្បីឆ្លើយតបទៅនឹង  បទអន្តរាគមន៍ណាមួយ  បើសិនណាវាប្រាកដជាកើតឡើងមែននោះ៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖

- ពិតឬ ដែលថា ស៊ីរី ត្រូវអាមេរិក ប្រើកម្លាំងយោធា ក្នុងអំឡុងអាទិត្យក្រោយនេះ?- លេចធ្លាយ ឯកសារ រកឃើញថា ស៊ីរី ស្តុកទុក សារធាតុគីមី ដល់ទៅ ១ ពាន់តោន- នាំគ្នាផ្អើល ខណៈភ្នែកនៅនឹងកញ្ជឹង ក ក្រោយបុរស គំរាមបំផ្ទុះ គ្រាប់បែកលើ យន្តហោះ

ដោយ ៖ រិទ្ធីប្រភព ៖ ម៉េត្រូ