វីដេអូច្រៀងបទចម្រៀងCall Me Maybe របស់ Carly Rae Jepsen តាមរយះការច្រៀងតាម និងសម្តែងដោយស្រីស្អាត Miss USA 2012 និងអ្នករៀបចំ Miss Universe Donald Trump បានធ្វើឲ្យបណ្តាអ្នកលេងអ៊ីនធើណេតមានការចាប់អារម្មណ៏យ៉ាងច្រើន។

បទចំរៀងរបស់អ្នកចម្រៀងCarly Rae Jepsen Call Me Maybe មានឥទ្ធិពលយ៉ាងខ្លាំងនៅលើអ៊ីនធើណេត ពេលដែលមានអ្នកចម្រៀងជាច្រើននាក់ទៀត ដូចជាJustin Bieber, Katy Perry ,James Franco, Joan Rivers សុទ្ធយកមក cover ឡើងវិញ… Donald Trump និងស្រីស្អាតក្នុងការប្រលងMiss USA ក៏ចាប់អារម្មណ៏ច្រៀងនូវបទចំរៀងនេះដែរ។

/

រូបភាពបេក្ខនារី Miss USA ក្នុង video 'Call Me Maybe'

អ្វីដែលពិសេសនោះ វីដេអូក៏មានការបង្ហាញខ្លួនរបស់Donal Trump ក្នុងCameo ដែលសម្តែងតែក្នុងរយះពេល 40វិនាទី ឃ្លាកណ្តាល និងចុងក្រោយនៃClipប៉ុណ្ណោះ ប៉ុន្តែDonal Trump បានធ្វើឲ្យអ្នកទស្សនាទប់សំណើចមិនសើចមិនបាន។ អ្នករៀបចំកម្មវិធីប្រលងក៏បានស្វែងរកនូវចំនុចសំខាន់នៃបទចម្រៀងត្រង់ឃ្លា: “Hey I just met you” មុននឹងClipបញ្ចប់។ សូមទស្សនាវីដេអូឃ្លីបរបស់បណ្តាស្រីស្អាតMiss USA 2012 ខាងក្រោមទាំងអស់គ្នាណា!

ដោយ៖ និស្ស័យប្រភព៖ VE