វីណេហ្ស៊ូអេឡា៖ ផ្ទុះឆេះធុងប្រេងដ៏ធំមួយ នៅក្នុងក្រុមហ៊ុនផលិតប្រេង PDVSA នៅក្នុងប្រទេសវីណេហ្ស៊ូអេឡា បានសម្លាប់ជីវិតមនុស្សជាច្រើននាក់ កាលពីថ្ងៃអាទិត្យខែសីហា ឆ្នាំ២០១២។
យោងតាមបណ្តាញសារពត៌មាន newsinfo បានឱ្យដឹងថា ធុងស្តុកប្រេងដ៏ធំ ចំនួន៩ធុង បានឆេះរាលដាល តៗ គ្នា យ៉ាងសន្ធោសន្ធៅ អស់រយៈពេលជាង ៣០ម៉ោង ដែលបណ្តាលឱ្យមានអ្នកស្លាប់បាត់ជីវិតចំនួន ៤១នាក់ និងអ្នករងរបួសធ្ងន់ជាច្រើននាក់ទៀតបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្រ។
ករណីផ្ទុះខាងលើ បានបំផ្លាញផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចំនួន ២០៩ខ្នង និងបានជះឥទ្ធិពលដល់កន្លែងធ្វើអាជីវកម្ម ១១កន្លែងទៀត ក្នុងប្រទេស ដែលទទួលប្រេងបន្តពី ក្រុមហ៊ុនផលិតប្រេងនេះ។
គួររំលឹកផងដែរថា ប្រទេសវីណេហ្ស៊ូអេឡា គឺជាកន្លែងផលិតប្រេងដ៏ធំមួយ នៅទ្វីបអាមេរិកខាងត្បូង៕
សូមទស្សនា រូបភាពវីដេអូ ខាងក្រោម!!!

ដោយ៖ វណ្ណៈប្រភព៖ newsinfo