កងកំលាំងប្រឆាំងការប្លន់តាមសមុទ្ររបស់សហគមន៍អឺរ៉ុបនិយាយនៅថ្ងៃទី២ មករា ថា ចោរសមុទ្រសូម៉ាលីបានប្លន់នាវារបស់ប្រទេសអាល់ហ្សេរីមួយគ្រឿងនៅក្នុងមហាសមុទ្រឥណ្ឌាដោយមានន ាវិក២៧នាក់នៅលើនាវានោះ ។ អ្នកនាំពាក្យកងទ័ពជើងទឹកសហគមន៍អឺរ៉ុប លោក Paddy O’kennedy និយាយថា នាវានេះឈ្មោះ MV Blinda ត្រូវចោរសមុទ្រប្លន់កាលពីល្ងាចថ្ងៃទី១ មករា កន្លងមក នៅកន្លែងមួយចំងាយប្រហែល១៥០ម៉ាយភាគខាងជើង កំពង់ផែក្រុង Salalah ប្រទេសអូម៉ង់ ។ លើនាវានោះមាននាវិក២៧នាក់ មាន៣ជាតិសាសន៍គឺជនជាតិអាល់ហ្សេរី ជនជាតិអ៊ុយក្រែន និងជនជាតិហ្វីលីពីន ។#នាវាចំណុះ២០.៥៨៦តោននេះ ធ្វើដំណើរពីកំពង់ផែក្នុងទីក្រុង Salalah ប្រទេសអូម៉ង់ ទៅកាន់ទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី៕