យ៉ាងហោចណាស់  មានអ្នកទស្សនា១០នាក់  បានរងរបួស  ខណៈពេលដែលមានការប៉ះទង្គិចហឹង្សាមួយ  បានកើតឡើង  នៅក្នុងការប្រកួតបាល់ទាត់   Euro 2012  រវាងរុស្ស៊ី និងប៉ូឡូញ នៅក្នុងពហុកីឡាដ្ឋានWarsaw។

width=456

យោងតាមបណ្តាញទូរទស្សន៍មួយ បានឲ្យដឹងថា មានទស្សនិកជនជាច្រើន  បានរត់ចេញពីកន្លែង ដែលប៉ះទង្គិចគ្នាលើដងផ្លូវមួយក្នុងទីក្រុងPolish។​ ការប៉ះទង្គិចគ្នានេះ បង្កឲ្យមានមនុស្សជាច្រើននាក់បានរងរបួសធ្ងន់ធ្ងរ និង ដេកដួលហូរឈាមនៅលើដី។

width=456

យោងតាមមន្រ្តីប៉ូលិស បានឲ្យដឹងថា ការប៉ះទង្គិចដោយហឹង្សានេះ បានកើតឡើងនៅខាងក្រៅពហុកីឡាដ្ឋានWarsaw​ ដោយក្រុមអ្នកគាំទ្ររបស់ប្រទេសប៉ូឡូញ និងរុស្ស៊ី ដោយរើសដំថ្មគ្រវែងដាក់គ្នាទៅវិញទៅមក។

មន្ត្រីប៉ូលិស បានបន្តទៀតថា  មានមនុស្សប្រមាណជា ១០០ នាក់  ត្រូវបានចាប់ខ្លួននៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នានេះ៕សូមទស្សនា វីដេអូខាងក្រោម!!!

 ដោយ៖ វណ្ណៈប្រភព៖ news.sky